តារា

អៀ ម៉េងលិ បើកហាងលក់ស្រា ខុសប្លែកពីតារា ដទៃទៀត

ភ្នំពេញ៖ តារាសម្តែងរូបស្រស់ វ័យក្មេង អៀ ម៉េងលិ បានបើកហាងលក់ស្រា គ្រប់ប្រភេទដែលមានទីតាំងនៅ ទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណៈតារាក្នុងសិល្បៈ ភាគច្រើន ចាប់អារម្មណ៍ការ បើកហាងកែសាឡន ភោជនីយដ្ឋាន លក់សម្លៀកបំពាក់ និងផលិតផលរក្សាសម្រស់នានា ។

ហាក់ខុសប្លែកពីមិត្តភក្តិថ្មីៗ នេះតារាសម្តែងរូបស្រស់ អៀ ម៉េងលិ បានបើកហាងលក់ស្រាគ្រប់ប្រភេទ ប៉ុន្តែយ៉ាងណា មិនមាន ការបើកសម្ពោធអ្វីទេ ។

ក្នុងនោះក៏មានការបង្ហើបថា ការបង្កើតជំនួញលក់ស្រានេះ ចំណាយដើមទុនគួរសមព្រោះ ក្រៅពីលក់រាយ អៀ ម៉េងលិ ក៏មានការបោះដុំផងដែរ ។

ពីមួយថ្ងៃទៅមួយថ្ងៃ អៀ ម៉េងលិ កាន់តែមាន សម្រស់ស្អាតជាពិសេសក្រោយពី នាងទើបកែបន្ថែមច្រមុះឱ្យ្ខ្ពស់ស្រួចជាងមុន ។

ក្រៅពីលេចមុខនៅក្នុង ការសម្តែងរឿងពេលនេះ អៀ ម៉េងលិ ក៏កំពុងត្រូវប៉ាន់ក្នុងការថត សម្អាងការផងដែរ ។

អៀ ម៉េងលិ ត្រូវបានគេចាត់ទុកជាតារាសម្តែង វ័យក្មេងដែលនិយមការតុបតែងខ្លួន សិចស៊ីដែលធ្វើឱ្យបុរសលួចក្នាញ់ មិនស្ទើរទេ ។

ប៉ុន្តែគួរឱ្យស្តាយស្រីស្អាតរូបនេះ មានគូស្នេហ៍ហើយជាបុរសរូបសង្ហា ដែលបានចេញទៅបន្តការសិក្សា នៅប្រទេស ឥណ្ឌាកាលពី ប៉ុន្មានខែមុននេះ ។

កញ្ញា អៀង ម៉េងលិ ដែលជាតារាស្រីសាច់សខ្ចី គួរឲ្យចង់ណែបណិត ដូចបណ្ដូល ត្រូវបានគេដឹងថា នាងគឺជាតារា សម្ដែងស្រី មានប្រជាប្រិយភាពមួយដួង ក្នុងរង្វង់សិល្បៈ។

ចាប់តាំងពីនាងបានប្រឡូកចូលក្នុង សិល្បៈមក មានបុរសៗ និងតាៗឧកញ្ញ៉ាជាច្រើនបានចាយលុយ លើនាងដោយ សង្ឃឹមថា នឹងបានរូបនាងមកណែបណិត ។

សូមជម្រាបថា តារាសម្ដែងកញ្ញា អៀង ម៉េងលិ បានបង្ហោះរូបថតចំនួន២សន្លឹកដែលធ្វើឲ្យប្រុសៗមើលហើយស្រក់ទឹកមាត់ ក្នុងឈុតប៊ីហ្គីនីបញ្ចេញសាច់ថ្លៅ សខ្ចីដូចបណ្ដូលចេក និងដើមទ្រូងដ៏មានមន្តស្នេហ៍យ៉ាង ទ្រលុកទ្រលន់ ភ្លឺរលោងគួរ ឲ្យចង់ ស្ទាបអង្អែលនោះ ត្រូវបានមហាជនជាច្រើនកំពុង ស៊ែចែកគ្នាមើលពេញបណ្ដាញសង្គម៕

Facebook Comments

To Top