អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីនថា នឹងមិនឲ្យសត្រូវ ចាប់បានទាំងរស់ឡើយ សុខចិត្តបំផ្ទុះ គ្រាប់បែកខ្លួនមុន

DAVAO CITY៖ លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ប្រធានាធិបតីហ្វីលីពីន បាននិយាយថា លោកនឹងមិនអនុញ្ញាត ឱ្យសត្រូវរបស់លោកចាប់ខ្លួនលោកបានទាំងរស់នោះទេ ហើយថា លោកនឹងបំផ្ទុះខ្លួនឯងជាមួយនឹង គ្រាប់បែក នៅពេលស្ថិតក្នុងស្ថានភាពតឹងតែងណាមួយ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក ឌូទ័រតេ នៅចំពោះមុខទាហាន នៅជំរុំ Teodulfo Bautistaថា មាន មនុស្សជាច្រើនដែលស្ថិតនៅក្រោយគាត់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងឥតឈប់ឈរ ប្រឆាំងនឹង អំពើពុករលួយ ឧក្រិដ្ឋកម្ម និងគ្រឿងញៀនខុសច្បាប់។

លោកថា ប្រសិនបើចៃដន្យយន្តហោះដែលលោកជិះ ជួបបញ្ហា និងការធ្លាក់យន្តហោះនោះ លោកនឹង បាញ់សម្លាប់ខ្លួនឯងតាមមាត់ ជាជាងបាញ់ស្លាប់ដោយកាំភ្លើងរបស់សត្រូវ។

ជាមួយគ្នានោះដែរ លោកបានសរសើរទាហានចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារប្រជាជនប្រឆាំងនឹងសត្រូវរបស់រដ្ឋ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top