តារា

តារាហុងកុង Karen Mok នៅមានរាងអេម ក្នុងវ័យក្បែរ៥០ ធ្វើអោយមហាជន លាន់មាត់មិនឈប់

ហុងកុង៖ តារាចម្រៀង និងជាតារាសម្តែង ហុងកុងនាង Karen Mok ថ្មីៗនេះ បានធ្វើអោយ អ្នកគាំទ្រសឹង ឈាមច្រមុះ ព្រោះតែសម្លៀកបំពាក់សិចស៊ី របស់នាងលើឆាកតន្ត្រី ជាមួយរាង រាវដូចយុវវ័យរបស់នាង ទោះមានវ័យក្បែរ៥០ទៅហើយ ។

ព័ត៌មានពី Jaynestyar បានអោយដឹងនៅថ្ងៃទី២៧ ខែសីហានេះថា តារាចម្រៀងរូបស្រស់ Karen Mok បានបបង្កើតតន្ត្រីពិសេសមួយ ដើម្បីអបអរខួប២៥ឆ្នាំ ដែលនាងចូលប្រឡូក ក្នុងវិស័យសិល្ប: ហើយតារាវ័យ៤៨ឆ្នាំរូបនេះ បានធ្វើអោយអ្នកចូលរួម ទស្សនាចំហមាត់ ធ្លុងតែម្តង ព្រោះរាងរាវដ៏សិចស៊ីដូចយុវវ័យ របស់នាងក្នុងឈុតស្បៃថ្លាបិតត្បូង ស្ទាយតារា ហូលីវូដ ។ ក្រោយចប់តន្ត្រីនេះ Karen Mok បានបង្ហោះរូបភាពពេល នាងសម្តែងជាច្រើន សន្លឹកក្នុងបណ្តាញទំនាក់ទំនង Instagram ធ្វើអោយអ្នកFollow អួតនាងមិនដាច់ពីមាត់ថា រាងស្អាតខ្លាំងមិនសមវ័យសោះ។

តន្ត្រីទេសចរណ៍របស់នាង Karen Mok នឹងធ្វើឡើងម្តងទៀត នៅក្រុងតៃប៉ិនៅថ្ងៃទី២២ ខែធ្នូដែលជាការប្រគុំតន្ត្រី ទេសចរណ៍លើកទី៤របស់នាង ព្រមទាំអជាប់កំណត់ត្រាត ន្ត្រីកក្រើករបស់តារាស្រី ហុងកុងផងដែរ ៕

ដោយ៖ ទូច សុខលីដា

 

Facebook Comments

To Top