តារា

ឌុច លីដា សម្រស់កាន់តែស្អាត ជាមួយនឹងស្ទីលថត រូបសិចស៊ី យ៉ាងទាក់ទាញ

ភ្នំពេញ៖ តារាស្រីដែលនិយម ការតុបតែងខ្លួន និងថតរូបបែប សិចស៊ីមិនធម្មតា កញ្ញា ឌុច លីដា កាលពីថ្មីៗនេះគេបាន ឃើញ រូបថត របស់នាងដែលមានស្ទីលថត បែបសិចស៊ីទឹកមុខយ៉ាងសិចស៊ី ដោយថើបជាមួយតារាប្រុសម្នាក់ មើលទៅពិតជាមិនធម្មតា ។

ចំពោះរូបដែលមានការសរសើរ មិនដាច់ពីមាត់ គឺមានរូបថតពីរ សន្លឹករបស់ ឌុច លីដា ដោយមានការពាក់តែអាវទ្រនាប់រួម ជាមួយនឹងខោខូវប៊យដែលបញ្ចេញ នូវទឹកមុខយ៉ាងសិចស៊ីដោយថើប ជាមួយតារាប្រុសម្នាក់មើល ទៅពិតជាមិនធម្មតា ។ ថ្វីត្បិតជារូបភាពបែបសិល្បៈតែមើល ទៅពិតជាទាក់ទាញគួរសម ។

កន្លងមកការថតរូបបែបនេះ គឺភាគច្រើនគេឃើញលោក អេនឌី ជាមួយនឹងស្រីស្អាត ពេជ្រ អាវីហ្សា ។ នេះមិនមែនជាលើក ទីមួយ ទេកន្លងមក ឌុច លីដា មិនញញើតក្នុងការថតរូប ឬសម្តែងឈុតឆាក ស្នេហាបែបព្រឺព្រួចនោះឡើយ ។

ស្រីស្រស់មុខខ្ជូត ឌុច លីដា នៅតែលេចធ្លោទាំងរូបសម្រស់ និងការតែងខ្លួនជាពិសេសនៅពេល នាងចូលរួមនៅក្នុងកម្មវិធី នានាទាំងក្នុង និងក្រៅសិល្បៈពិតជាប្លែកនិងទាក់ ភ្នែកតែម្តង បើទោះបីមានតារាវ័យក្មេង ជាច្រើន បន្តរះឡើង ។

សូមជម្រាបថា មួយរយៈ ចុងក្រោយនេះ ឌុច លីដា កាន់តែមានរូបរាងស្រស់ស្អាត ក្រោយពីនាងបានបូមខ្លាញ់ក្បាលពោះ យកមកចាក់នៅក្រោមភ្នែក ដើម្បីបំបាត់ភ្នែកខ្មៅ និងស្លក់ ៕

ដោយ៖ពេជ្រ វីរៈ

Facebook Comments

To Top