កីឡា

អ្នកចាំទីជើងឯក បាល់ទាត់ពិភពលោក Lloris រងពិន័យដោយសារ បើកបរទាំងស្រវឹង

កីឡាករអ្នកចាំទី ដែលបានជួយឲ្យ ជម្រើសជាតិបារាំង យកឈ្នះពានរង្វាន់ ពិភពលោកកាលពីខែមុន និងក៏ជាអ្នកចាំទីដៃទី១ របស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Hugo Lloris ទើបតែត្រូវបានប៉ូលីសធ្វើការ ឃាត់ខ្លួនកាលពីយប់ថ្ងៃសុក្រ ដោយសារការបើកបរទាំង ស្ថានភាពមានជាតិស្រវឹងក្នុងខ្លួន ។

ប៉ូលីសបានអះអាងកីឡាករអ្នកចាំទី Lloris ត្រូវបានប៉ូលីសធ្វើការ ឃាត់ខ្លួននៅត្រង់តំបន់ Marylebone ស្ថិតនៅភាគកណ្តាលនៃ ទីក្រុងឡុងដ៍កាលពីព្រឹកថ្ងៃសុក្រ ហើយនឹងត្រូវឡើងទៅបំភ្លឺ នៅតុលាការនាថ្ងៃទី១១ ខែកញ្ញាខាងមុខនេះដើម្បី ទទួលទោសពិន័យ ។

គួរឲ្យដឹងទៀតដែរថា ការឃាត់ខ្លួននេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលគ្រូបង្វឹកក្លឹបលោក Mauricio Pochettino របស់ Spurs បានធ្វើសន្និសិតកាសែតប្រចាំសប្តាហ៍ ហើយគេមិនអាចទាក់ទង គ្រូបង្វឹករូបនេះ ដើម្បីធ្វើការបញ្ចេញមតិអំពីករណី របស់កីឡាករអ្នកចាំទីបារាំង រូបនេះនៅឡើយ ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top