តារា

សម្រាល​កូន​ភ្លាម ឡេង ណាវ៉ាត់ត្រា ​ទិញRolls-Royce ជូន​ប្រពន្ធ​ភ្លែត

ភ្នំពេញ៖បន្ទាប់​ពី​ប្រពន្ធ​ស្រាល​កូន​​ទី២​ភ្លាម ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក ​Rolls-Royce ជូន​ប្រពន្ធ​មួយ​គ្រឿង​​ភ្លាម ដើម្បី​​ជា​ការដូ ដែល​បាន​បង្កើត​កូន​ឲ្យ​លោក។

រថយន្ត​ទំនើប​ម៉ាក​Rolls-Royceនោះ​​លោក​បាន​ទិញ​ថ្ងៃ​នេះ​តែ​ម្ដង ប៉ុន្តែ​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ឡើយ តែ​លោក​បាន​ប្រាប់​ថា បូក​ទាំង​រថយន្ត​​នេះ គឺ​ជា​ការដូ ធំៗ​ទី៥​ហើយ​ដែល​លោក​បាន​ទិញ​ឲ្យ​ភរិយា​ខ្លួន។ ការ​ដូ​៤​ផ្សេង​ទៀត​ដែល​លោក​ធ្លាប់​ជូន​ទៅ​​ភរិយា​នោះ មាន​លុច​ស៊ី​៥៧០ ​ចំនួន២ គ្រឿង ឡង់​គ្រីស័រ១​គ្រឿង និង រថយន្ត​​ម៉ាក់​ផច​ស្ព័រ​គ្រឿង។

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ​បាន​រៀប​ការ​ជា​មួយ​ភរិយា​របស់​លោក​បាន​ជិត​៤ឆ្នាំ​ហើយ​ទទួល​បាន​កូន​២នាក់ ក្នុង​នោះ​កូន​ច្បង​គឺ​ជា​កូន​ស្រី​វ័យ​ជាង​២ឆ្នាំ ចំណែក​កូន​ទី២ ទើប​សម្រាល​ប៉ុន្មាន​ថ្ងៃ​មុខ​នេះ​គឺ​​ជា​កូន​ប្រុស៕

ដោយៈ ពេជ្រ វីរៈ

 

 

 

Facebook Comments

To Top