បរទេស៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យថា ប្រមុខរបស់ក្រុមរដ្ឋ ឥស្លាមជ្រុលនិយម នៅប្រទេសអាហ្វហ្គានីស្ថាន ឈ្មោះ Abu Saad Erhabi បានស្លាប់បាត់បង់ជីវិត ក្នុងការហេតុការណ៍វាយប្រហារ ទៅលើទីលាក់ខ្លួនមួយ ក្នុងខេត្ត Nangarhar កាលពីរាត្រីថ្ងៃសៅរ៍ ។
នាយកដ្ឋានសន្តិសុខជាតិ ទីក្រុងកាប៊ុល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សមាជិក ១០ផ្សេងទៀត នៃក្រុមពួកសកម្មប្រយុទ្ធនោះ ក៏ត្រូវសម្លាប់នៅក្នុងសហប្រតិបត្តិការ វាយប្រហារតាមលើគោក និងតាមអាកាស ធ្វើឡើងដោយកងកម្លាំង អាហ្វហ្គានីស្ថាន និងកងកម្លាំងបរទេសនោះផងដែរ ។
យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា មានអាវុធធុនធ្ងន់និងធុនស្រាល ព្រមទាំងគ្រាប់មានចំនួនធំ ត្រូវបានកម្ទេចបំផ្លាញចោល នៅក្នុងអំឡុងប្រតិបត្តិការវាយឆ្មក់ ទៅលើទីលាក់ខ្លួនរបស់ក្រុម រដ្ឋឥស្លាមជ្រុលនិយមចំនួន ពីរកន្លែង ៕
ដោយ៖ ប៉ាង កុង
Facebook Comments
