ព័ត៌មានជាតិ

ទឹកប្រាក់ ៧ម៉ឺនដុល្លារ បានប្រគល់ជូន អ្នកមានសំណាង ម្នាក់ទៀតហើយ ពីក្រុមហ៊ុន ទូរស័ព្ទចល័ត​ សែលកាត!

ភ្នំពេញ៖ ពិតជាសំណាងណាស់ អតិថិជន លី វុត្តា ជាអ្នកមានសំណាង១រូប ក្នុងចំណោមអតិថិជន របស់ទូរសព្ទចល័ត សែលកាត ទូទាំងប្រទេស បានឈ្នះរង្វាន់ប្រាក់សុទ្ធ ៧០ ០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារសហរដ្ឋអាមរិក) បន្ទាប់ពីបានចូលរួមលេងជាមួយ កម្មវិធី ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ពីសែលកាត ។

អ្នកស្រី លី វុត្តា ជាអ្នករស់នៅភ្នំពេញ បម្រើការងារ ឲ្យក្រុមហ៊ុនឯកជន និងជាអតិថិជនសែលកាត បានឈ្នះប្រាក់សុទ្ធ ៧០ ០០០ដុល្លារ ពីក្រុមហ៊ុនទូរសព្ទចល័ត សែលកាត ដែលរង្វាន់ប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុន បានធ្វើការប្រគល់ជូនអ្នកស្រី នៅការិយាល័យកណ្តាល សែលកាត នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ​​ ​ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុន និងបងប្អូនអ្នកឈ្នះរង្វាន់ ដើម្បីបង្ហាញពីការចែករង្វាន់ពិតៗ ពុំមានការក្លែងបន្លំ និងមានតម្លាភាពជាទីបំផុត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅ តែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕

 

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top