កីឡា

ចិន នៅតែបន្តរកមេដាយ ថែមទៀត ខណៈកម្ពុជាអា ចបាត់ឱកាសដណ្តើម មេដាយនៃ Asian Games ២០១៨

ឥណ្ឌូនេស៊ី ៖ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ព្រឹត្តិការណ៍ការប្រកួត Asian Games ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសចិន នៅតែរក្សាតំណែងលេខ១ បណ្តោះអាសន្នលើកតារាងការ ប្រកួត ថែមទំាងមានឱកាសដណ្តើម បានមេដាយជាច្រើនគ្រឿង  ខណៈកម្ពុជាមានឳកាសបន្តិចបន្តួច ក្នុងការ សដណ្តើមមេដាយយោងតាម ការចេញផ្សាយពីគេហទំព័រផ្លូវការ Asian Games ។

ចំណែកប្រទេសកម្ពុជាបានធ្លាក់មកដល់ លេខ២៣ វិញ ទោះបីកម្ពុជាទទួលមេដាយមាស២គ្រឿង និង មេដាយសំរិទ្ធ១គ្រឿងក៏ដោយ ចំពោះប្រទេសវៀតណាម នៅខាងក្រោមកម្ពុជាស្ថិតលេខ២៤។

ប្រទេសចិនដណ្តើមមេដាយ១៧៨គ្រឿងឈរលេខ១ ក្នុងនោះមានមេដាយមាស៧៨គ្រឿង មេដាយប្រាក់៦០គ្រឿង និងមេដាយសំរិទ្ធ៤០គ្រឿង ប្រទេសជប៉ុនដណ្តើមមេដាយ១២៥គ្រឿងឈរលេខ២ ក្នុងនោះមានមេដាយមាស៤១គ្រឿង មេដាយប្រាក់៣៤គ្រឿង និងមេដាយសំរិទ្ធ៥០គ្រឿង និងប្រទេសកូរ៉េខាងត្បូងដណ្តើមមេដាយ៩៦គ្រឿងឈរលេខ៣ ក្នុងនោះមានមេដាយមាស២៨គ្រឿង មេដាយប្រាក់៣១គ្រឿង និងមេដាយសំរិទ្ធ៣៧គ្រឿង។

ចំណែកប្រទេសអីរ៉ងដណ្តើមមេដាយ៤២គ្រឿងឈរលេខ៤ ក្នុងនោះមានមេដាយមាស១៥គ្រឿង មេដាយប្រាក់១៤គ្រឿង និងមេដាយសំរិទ្ធ១៣គ្រឿង រីឯម្ចាស់ផ្ទះឥណ្ឌូនេស៊ីដណ្តើមមេដាយ៥៣គ្រឿង ឈរលេខ៥ ក្នុងនោះមានមេដាយមាស១៥គ្រឿង មេដាយប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធ២៥គ្រឿង  ។

ប្រទេសចិនមានគណៈ ប្រតិភូធំបំផុតដែលមាន អត្តពលិកចំនួន ៨៤៥ នាក់នៅអាស៊ីហ្គេម បន្ទាប់ មកប្រទេសកូរ៉េខាងត្បូង មានចំនួន ៨០៧ នាក់ និងជប៉ុនមានចំនួន ៧៦៨ នាក់ សរុបទាំងអស់ មានអត្តពលិកចំនួន ១១៣០០ កំពុងប្រកួតប្រជែងពី ៤៥ ប្រទេស៕

ដោយ៖លី ភីលីព

Facebook Comments

To Top