តារា

ការ ៤ឆ្នាំ មិនមានកូន Nicky Wu ចាប់ផ្តើមផ្អាកការងារ មករស់នៅជាមួយ ភរិយាអោយបានច្រើន

តៃវ៉ាន់៖ គិតមកដល់ពេលនេះគឺជិត ៤ឆ្នាំ ហើយដែលតារាសម្តែង Nicky Wu និងភរិយានាង Liu Shishi រៀបការបុន្តែពួកគេមិនទាន់មានកូន ហើយថ្មីៗនេះ Nicky ជាស្វាមីបាននិយាយថា មិនមានកូនព្រោះកន្លងមកខ្លួន គិតការងារច្រើនពេកដល់ ពេលត្រូវផ្លាស់ប្តូរហើយ ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី២៦ ខែសីហានេះថា តារាសម្តែងវ័យ ៤៧ឆ្នាំ Nicky Wu ដែលរៀបការកាលពីឆ្នាំ២០១៥ ជាមួយតារាសម្តែង Liu Shishi បាននិយាយថា ខ្លួននឹងបន្ថយការងារខ្លះដើម ចំណាយពេលជួបជុំជាមួយភរិយា ។ Nicky ថា “ កាលពីមុនពេលកំពុងថតរឿងមួយ ខ្ញុំតែងគិតដល់រឿងថ្មីមួយទៀត ខ្ញុំអន្ទះអន្ទែងណាស់ ប៉ុន្តែពេលនេះខ្ញុំច្បាស់ហើយថា ខ្ញុំចង់បានអ្វីអោយប្រាកដ ហើយដឹងថាអ្វីដែលធ្វើអោយខ្ញុំមានសុភមង្គល” ដែលពាក្យនេះត្រូវគេជឿថា Nicky ត្រូវជឿថាចង់បានកូន ។

កាលពីដើមឆ្នាំនេះ Nicky Wu និង Liu Shishi ល្បីរឿងរកាំរកូសថាចង់លែងលះ ព្រោះរវល់ខ្លាំងពេកមិនសូវ មានពេលសម្រាប់គ្នា តែក្រោយមកគ្រប់យ៉ាង ប្រសើរឡើងវិញ ហើយគេឃើញតារាទាំងពីរ បណ្តើរគ្នាទៅលេងស្រុកក្រៅ ៕

Facebook Comments

To Top