X

អាម៉េរិក៖ ប្រទេសជាច្រើន អាចក្លាយជាជនរងគ្រោះ ដោយសារទិញ S-400 ពីរុស្ស៊ី

បរទេស៖ ក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេស អាម៉េរិកបានរំឭកថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ការទិញប្រព័ន្ធ ការពារមីស៊ីល S-400 អាច «នាំឲ្យមានទណ្ឌកម្មយ៉ាងតឹងរ៉ឹង សម្រាប់បណ្តាប្រទេស និងអង្គភាពផ្សេងៗនៅជុំវិញពិភពលោក» ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិច បានប្រឆាំងនឹងប្រទេសតួកគី ដែលមានបំណងទិញ ប្រព័ន្ធការពារអាកាស S-400 របស់រុស្ស៊ី។ នៅពេលសួរអំពីទណ្ឌកម្ម ដែលអាចធ្វើទៅបានក្រោម CAATSA សម្រាប់ការទិញការការពារ អាកាសថ្នាក់កំពូល របស់រុស្ស៊ីនោះ អ្នកនាំពាក្យក្រសួងការបរទេស អាម៉េរិកលោកស្រី Heather Nauert បានបញ្ជាក់ថាគ្មានអ្វីផ្លាស់ប្តូរ អ្វីឡើយក្នុងការពិចារណ៍ ដាក់ទណ្ឌកម្មនេះ ។

លោក Nauert បានពន្យល់ថា រដ្ឋាភិបាលនៅជុំវិញ ពិភពលោក ត្រូវបានព្រមានប្រឆាំងនឹង ការទិញប្រព័ន្ធការពារជាតិ S-400 របស់រុស្ស៊ីដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម ទៅលើអ្នកដែលមិនធ្វើ តាមអនុសាសន៍។ រហូតមកដល់ពេលនេះប្រព័ន្ធ S-400 ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី បេឡារុស និងប្រទេសចិន ប៉ុន្តែរដ្ឋមួយចំនួន ក៏ចាប់អារម្មណ៍ ក្នុងការទិញប្រព័ន្ធ ការពារមីស៊ីលនេះដែរ ៕

ណៃ តុលា