កីឡា

មិនទាន់បានបើកផង កីឡាដ្ឋាន តម្លៃជិត១ពាន់លានដុល្លារ របស់ Spurs រងបញ្ហាថ្មីមួយទៀត

កីឡាដ្ឋានថ្មី របស់ក្លឹបមាន់ខ្នាយមាស Spurs ដែលមានតម្លៃទៅដល់៨៥០លានផោន នៅមិនទាន់បានដំណើរការ ជាផ្លូវការនៅឡើយ ហើយថែមទាំងហួស ថ្ងៃកំណត់ជាយូរណាស់មកហើយ ដោយសារតែបញ្ហា សុវត្ថិភាពមួយចំនួន ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះកីឡាដ្ឋានថ្មី នៅបន្តប្រឈមមុខ ទៅនឹងបញ្ហាថ្មីមួយទៀត គឺមានការជ្រាបទឹក យ៉ាងខ្លាំងនៅនឹងជាន់ ខាងក្រោម នៃកីឡាដ្ឋាន ដែលអាចផ្ទុកអ្នកទស្សនា ដល់ទៅ៦២០០០នាក់ មួយនេះហើយទាំងមិន មានភ្លៀងធ្លាក់នោះឡើយ ។

គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៥ ខែសីហានេះ បានឲ្យដឹងថា ការលេចទឹកដ៏ច្រើននេះ បានកើតឡើងនៅត្រង់ចំណុច ជាន់ខាងក្រោម ដោយមានទាំងវិដេអូ ផងហើយជឿជាក់ ថាក្រុមការងារបានចំណាយ ពេលដល់ទៅ៤៥នាទី ដើម្បីបញ្ចប់ការលេចទឹកលើកនេះ ៕
ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top