តារា

បានប្រពន្ធក្មេង តារាជើងចាស់ Kevin Cheng ថាចង់អោយកូនមុខនាង

ហុងកុង៖ ក្រោយរៀបការបានកន្លះខែ គូស្នេហ៍តារាសម្តែង ហុងកុង លោក Kevin Cheng និងភរិយាវ័យក្មេង Grace Chan បានបង្ហាញមុខ ជាលើកដំបូង ក្នុងនាងជាប្តីប្រពន្ធ ហើយលើកនេះពួកគេ បង្ហាញភាពផ្អែមល្ហែម គួរអោយច្រណែន តែម្តងនៅមុខអ្នកសារព័ត៌មាន ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី២៥ ខែសីហានេះថា លោក Kevin Cheng និងភរិយាវ័យ២៧ឆ្នាំ Grace Chan បានផ្តល់បទសម្ភាស លើកដំបូង ក្នុងនាមប្តីប្រពន្ធថ្មោងថ្មី ហើយតារាទាំងពីរ បានធ្វើអោយគ្រប់គ្នា រំភើបអៀនជំនួសតែម្តង ព្រោះគ្រប់ពាក្យ ដែលគេនិយាយសុទ្ធតែ​ អួតសរសើរគ្នា។ Grace នៅតែនិយាយដូចកាលនៅជាសង្សាថា “ រឿងតួនាទីជាប្តីល្អ ប្តីខ្ញុំបាន១០០ ពិន្ទុពេញ ហើយបើអាចអោយ ពិន្ទុច្រើនជាងនេះខ្ញុំនឹងអោយគាត់ គាត់គួរអោយស្រលាញ់ណាស់ ពេលទើបការរួច ខ្ញុំធ្វើម្ហូបអោយគាត់ ទោះឆ្ងាញ់មិនឆ្ងាញ់ គាត់ហូបទាល់តែ អស់ព្រោះប្រពន្ធខំធ្វើ ” ។

តារាសម្តែង Myolie Wu ទើបនិយាយរួចថា Kevin សង្ឃឹមបានកូនស្រី ហើយពេលត្រូវសួរនាំ តារាវ័យ៤៨ Kevin ឆ្លើយថា “ ខ្ញុំស្រលាញ់ទាំងអស់ មិនថាប្រុសឬស្រីទេ បើមានកូនប្រុស ហើយធំឡើង គេដឹងថាខ្ញុំស្រលាញ់កូនស្រី ជាងគេច្បាស់ជាអន់ចិត្ត ហើយបើអាច ខ្ញុំចង់អោយកូនមុខដូចភរិយា” ៕

ទូច សុខលីដា

Facebook Comments

To Top