អន្តរជាតិ

ឥណ្ឌូនេស៊ី កម្ទេចទូកនេសាទ ខុសច្បាប់ វៀតណាមជិត ៩០គ្រឿង

បរទេស៖ ប្រទេសឥណ្ឌូនេស៊ីបានបំផ្លាញ ទូកនេសាទបរទេសរាប់រយ គ្រឿងដែលចាប់បានពីការនេសាទខុសច្បាប់ នៅក្នុងដែន ទឹករបស់ខ្លួន ដោយក្នុងចំណោមទូកនេសាទ ខុសច្បាប់នោះ មាន ៨៦គ្រឿង ជារបស់ជនជាតិវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ អាជ្ញាធរឥណ្ឌូនេស៊ី បានបង្ក្រាបទូកនេសាទបរទេស ចំនួន ១២៥គ្រឿង នៅទីតាំងចំនួន ១១ខុសៗគ្នា នៅក្នុងប្រទេសដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការ នេសាទដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ខ្លួន។

ក្នុងចំណោមនាវាដែលឥណ្ឌូនេស៊ី កម្ទេចចោលនោះ មានកប៉ាល់ធំ ៗរបស់ វៀតណាមចំនួន ៨៦គ្រឿង, ហ្វីលីពីនចំនួន១៤គ្រឿង និងម៉ាឡេស៊ីចំនួន ២០គ្រឿង។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ការនេសាទខុសច្បាប់ កំពុងគំរាមកំហែង ដល់ឧស្សាហកម្មនេសាទក្នុងស្រុក។

សូមបញ្ជាក់ថា ប្រទេសវៀតណាម បានអំពាវនាវជាច្រើនលើក មកហើយទៅប្រទេស ឥណ្ឌូនេស៊ី ដើម្បីកុំឲ្យប្រើអំពើហិង្សាណាមួយប្រឆាំងនឹងអ្នកនេសាទវៀតណាម ដើម្បីជាមធ្យោយបាយ ប្រឆាំងនឹងយុទ្ធសាស្រ្ត ភាពជាដៃគូរវាង ប្រទេសទាំងពីរ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top