កីឡា

ជយោ! កម្ពុជាឈ្នះមេដាយមាស Asian Games ទៀតហើយ ខណៈដណ្ដើម បានដោយកីឡាករ សាលី អ៊ូមើត

ហ្សាកាតា៖ កម្ពុជាបានឈ្នះមេដាយមាសកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ១គ្រឿងទៀតហើយ ដែលដណ្ដើម បានដោយកីឡាករម៉ូតូទឹក សាលី អ៊ូមើត លើវិញ្ញាសា Ski Modified នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ។

នេះគឺជាមេដាយមាសទី២ បន្ទាប់ពីកីឡាការិនីឆ្នើម ខាន់ ចេសា ដែលដណ្ដើមបានមេដាយមាសទី១ កាលពីម្សិលមិញ ដែលធ្វើឲ្យកម្ពុជា បង្កើតនូវប្រវត្តិសាស្ដ្រថ្មី ក្នុងរយៈពេល ៦៤ឆ្នាំ បើគិតចាប់ពីឆ្នាំ១៩៥៤ ដែលកម្ពុជាដណ្ដើមបានមេដាយ មាស ២គ្រឿងក្នុងមួយឆ្នាំ ស្របពេលកម្ពុជា ឈ្នះមេដាយមាសប្រវត្តិសាស្ដ្រ លើកដំបូងត្រឹម ១គ្រឿងប៉ុណ្ណោះ ដែលដណ្ដើមបានដោយកីឡាការិនី ស៊ន សៀវម៉ី កាលពី Asian Games ឆ្នាំ២០១៤ នៅសាធារណៈរដ្ឋកូរ៉េ ។

ប៉ុន្ដែមុនឈ្នះមេដាយមាសជូនជាតិ សាលី អ៊ូមើត ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងផងដែរ លើវិញ្ញាសា Runabout 1100 Stock ដែលបានប្រកួតនាព្រឹកនេះ ។ មួយវិញទៀត កម្ពុជា នៅមិនទាន់បញ្ចប់ការប្រកួតនោះទេ ពោលគឺសល់ឱកាស ដណ្ដើមមេដាយបន្ដទៀត ជាមួយកីឡា នៅសល់ចំនួន ៦ប្រភេទ ដែលនឹងត្រូវបន្ដការ ប្រកួត រហូតដល់ថ្ងៃទី០២ ខែកញ្ញាខាងមុខ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top