កីឡា

កម្ពុជាឈ្នះមេដាយមាស ពីរគ្រឿងហើយ នៅស៊ីហ្គេមលើកទី១៨ នៅឥណ្ឌូនេស៊ី

ជាមោទនៈភាពមួយសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ដែលកីឡាករពីររូប ទទួលបានមេដាយមាសពីរគ្រឿង ដោយក្នុងនោះ គឺកីឡាការិនីកូន កាត់ខ្មែរ-អាមេរិកកញ្ញា ខាន់ ចេសា បន្ទាប់ពីកីឡាការិនីរូបនេះ បានយកឈ្នះកីឡាការិនី អារ៉ាប់រួម ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាទម្ងន់ក្រោម ៤៩គីឡូក្រាម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌនេស៊ី។

ជាមួយគ្នានោះដែរ បើតាមគណៈកម្មាធិការ អូឡាំពិកជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ជាមោទនៈភាព ជាតិ ខ្មែរមួយទៀត បន្ទាប់ពីកីឡាករម៉ូតូទឹក សាលី បានឈ្នះមេដាយមាស ១គ្រឿងទៀតសម្រាប់កម្ពុជា លើវិញ្ញាសា Ski Modified ។

សូមបញ្ជាក់ថា ជុំវិញការដណ្ដើមបានមេដាយមាសទី២ របស់កីឡាករ សាលី គឺបន្ទាប់ពីកីឡាការិនីឆ្នើម ខាន់ ចេសា ដែលដណ្ដើម បានមេដាយមាសទី១ កាលពីម្សិលមិញនេះ ដែលបានជួយឲ្យកម្ពុជា បង្កើតនូវប្រវត្តិសាស្ដ្រថ្មី ក្នុងរយៈពេល ៦៤ឆ្នាំ បើគិតចាប់ពីឆ្នាំ ១៩៥៤ ដែលកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងពេលកម្ពុជា បានឈ្នះមេដាយមាសប្រវត្តិសាស្ដ្រលើកដំបូងត្រឹម ១គ្រឿងប៉ុណ្ណោះ ដែលដណ្ដើមបាន ដោយកីឡាការិនី ស៊ន សៀវម៉ី កាលពី Asian Games ឆ្នាំ២០១៤ នៅសាធារណៈរដ្ឋកូរ៉េ ៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top