សន្តិសុខ និង សង្គម

សម្តេចតេជោនឹងអញ្ជើញសម្ពោធ ចំណត កាណូតដឹកអ្នកដំណើរ ឫស្សីកែវ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ២០១៨នេះ  នឹងអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ចំណតកាណូត ដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងសាធារណការនិង ដឹកជញ្ជូនបានរៀបចំឲ្យមាន ការដឹកជញ្ជូនតាមផ្លូវទឹកដើម្បី បង្កើតជាប្រព័ន្ធ ដឹកជញ្ជូនមួយដែល មានលក្ខណៈកាន់តែងយស្រួលសំរាប់បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញអោយឲ្យជីវភាព រស់នៅរបស់ប្រជាជនកាន់តែ ប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយ សុវត្ថិភាព និងទៀងទាត់ពេលវេលា និងមិនមានការកកស្ទះចរាចរណ៍៕

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top