កីឡា

Ronaldo ព្រមព្រៀងជាមួយអាជ្ញាធរ ពន្ធអេស្ប៉ាញ បង់ប្រាក់ផាក ពិន័យជិត ៤លានដុល្លារ

បរទេស៖ នៅមុននេះ កីឡាករបាល់ទាត់ ពិភពលោក Cristiano Ronaldo បានសារភាពកំហុសពីបទបន្លំ ពន្ធហើយយល់ ព្រមបង់ ពិន័យប្រហែល ១៩លានអឺរ៉ូ (២២លានដុល្លារអាម៉េរិក) ជាថ្នូរនឹងការកាត់ បន្ថយការជាប់ពន្ធនាគារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ព្រះរាជអាជ្ញាបាន និយាយថា តារាបាល់ទាត់ ព័រទុយហ្គាល់ដែលថ្មីៗ នេះបានចុះហត្ថលេខាជាមួយក្លឹប FC Juventus នៅប្រទេសអ៊ីតាលីបាន ព្រមព្រៀងជាមួយនឹង អាជ្ញាធរពន្ធដារ អេស្ប៉ាញ ដើម្បីសងប្រាក់ពិន័យ ៣,២លានអ៊ឺរ៉ូ (៣,៧លានដុល្លារអាម៉េរិក) ។

ចំនួនទឹកប្រាក់នេះ គ្រាន់តែជាផ្នែកមួយ ដែល Ronaldo បានជំពាក់ក្នុងករណីគេចវេសមិនបង់ពន្ធតែប៉ុណ្ណោះ។ កាលពីឆ្នាំមុន Ronaldo ត្រូវបានគេចោទប្រកាន់ពីបទបោក បញ្ឆោតរតនាគារ អេស្ប៉ាញចំនួន ១៤,៧លានអឺរ៉ូ (១៧លានដុល្លារ) សម្រាប់ការបង់ ពន្ធដារក្នុង អំឡុងពេលចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top