កីឡា

Fred ចូលហ្វឹកហាត់ជាលើកដំបូង ជាមួយ នឹងក្លឹបហើយនឹងត្រូវ ពាក់អាវលេខ ១៧

គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសុក្រទី២៧ ខែកក្កដានេះបានឲ្យដឹងថា កីឡាករខ្សែបម្រើ ប្រេស៊ីល ដែលទើបផ្លាស់ មកលេងជាមួយនឹងបិសាចក្រហមកីឡាករ Fred ត្រូវបានគេមើល ឃើញថាបានចាប់ផ្តើម ហ្វឹកហាត់ជាលើកដំបូង ហើយជាមួយនឹង សមាជិកក្រុមដទៃទៀត។

Fred អាចចូលមកពាក់ព័ន្ធជាមួយនឹងក្លឹប ក្នុងដំណើរកំសាន្តមកកាន់ ប្រទេសអាមេរិកមុនការប្រកួតរដូវ កាលថ្មីបានដោយសារតែ គេមិនបានចូល លេងឲ្យជម្រើសជាតិប្រេស៊ីលឡើយ កាលពីខែមុននៅប្រទេសរុស្សី សូម្បីតែ១នាទី។

គេសង្កេតឃើញផងដែរថា Fred ដែលបានពាក់អាវលេខ១៧បានចូលហ្វឹកហាត់ ជាមួយនឹងអ្នកចាំទី De Gea ផងដែរនៅអាមេរិក ខណៈដែល ក្លឹបនឹងត្រូវត្រៀមបើកការប្រកួត ដំបូងរដូវកាលថ្មីអង់គ្លេសប៉ះ នឹងក្រុមហង្សក្រហម Liverpool នោះ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top