X

ម៉ោងញាំអាហារ ដែលមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ ហានិភ័យកើតជំងឺ មហារីកក្រពេញប្រូស្តាត

បរទេស៖ ការញ៉ាំអាហារពេលល្ងាចមុនម៉ោង ៩យប់ គឺអាចកាត់បន្ថយហានិភ័យ នៃជំងឺមហារីកសុដន់ និងជំងឺមហារីក ក្រពេញប្រូស្តាតកម្រិតទី៥បាន។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា ការសិក្សាទៅលើមនុស្សជាង ៤.០០០នាក់ បានណែនាំថា ការអង្គុយចុះហើយទទួលទានអាហារពេលល្ងាច យ៉ាងហោចណាស់ពីរម៉ោង មុនពេលចូលគេង គឺអាចកាត់បន្ថយឱកាស នៃការកើតជំងឺមហារីកទាំងពីរប្រភេទបាន។

ដោយផ្អែកតាមការស្រាវជ្រាវ ក្រុមអ្នកជំនាញជឿថា ការញ៉ាំអាហារយឺតពេលនៅពេលយប់ បណ្តាលអោយ មានការរលាកនៅក្នុងរាងកាយ និងធ្វើឱ្យកម្រិតជាតិស្ករក្នុង ឈាមប្រែប្រួល។

ជាការវិវដ្តន៍ទូទៅ, មនុស្សមានការពិបាក ក្នុងការញ៉ាំនៅពេលថ្ងៃ និងការរំលាយអាហារមុន ពេលគេង នៅពេលយប់ ប៉ុន្តែជីវិតសម័យទំនើបជាមួយម៉ោងធ្វើការ ច្រើនបណ្តាលឲ្យចេញពីធ្វើការយឺត និងពេលវេលាធ្វើដំណើរដ៏វែងឆ្ងាយមានន័យថា មនុស្សជាច្រើន មានទំលាប់នៃការញ៉ាំអាហារ យឺតពេល។

អ្នកស្រាវជ្រាវដែលដឹកនាំដោយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលសកលលោក នៅទីក្រុង Barcelona ប្រទេស អេស្ប៉ាញ បានរកឃើញ ការញ៉ាំមុនម៉ោង ៩យប់ ប្រៀបធៀបនឹងការញ៉ាំអាហារពេលល្ងាចក្រោយម៉ោង ១០យប់ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ក្រពេញប្រូស្តាតចំពោះបុរស និងជំងឺមហារីកសុដន់សម្រាប់ស្រ្តី គិតជាមធ្យមបាន ១៨ភាគរយ។

ការទុកពេលឲ្យនៅទំនេរជាងពីរម៉ោង នៅចន្លោះអាហារពេលល្ងាច និងពេលចូលគេង ប្រៀបធៀបទៅនឹងការចូលគេងឆាប់ ក្រោយពេលញ៉ាំអាហារនោះ គឺអាចកាត់បន្ថយអត្រានៃជំងឺមហារីកទាំង២ បាន២០ភាគរយ៕

Facebook Comments