អន្តរជាតិ

មនុស្ស ៤ នាក់ បាត់ខ្លួន បន្ទាប់ពីការព្យាយាម រត់គេច ពីការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសតួកគី

តួរគី៖ ស្ត្រីម្នាក់ និងកូនបីនាក់ របស់នាងបានធ្វើដំណើរតាមទូក ដើម្បីរត់ភៀសខ្លួន ចេញពីប្រទេសតួក​គី ដោយសារតែ ការបង្ក្រាបរបស់រដ្ឋាភិបាល ដែលកំពុងបន្ត​ ទៅលើអ្នកគាំទ្រ នៃចលនា Gülen បានបាត់ខ្លួន នៅក្នុងទន្លេ Evros តាមបណ្តោយព្រំដែនតួកគី និងក្រិក កាលពីយប់ថ្ងៃពុធ។

ប្រភពព័ត៌មាន stockholmcf ចេញផ្សាយថ្ងៃទី១៩​ ខែកក្កដានេះ បានឱ្យដឹងថា នាង Hatice Akçabay អាយុ ៣៦ឆ្នាំ និងកូនប្រុស ៣នាក់ ឈ្មោះ Ahmet Esat អាយុ ៧ ឆ្នាំ Mesut អាយុ ៥ ឆ្នាំនិង Aras អាយុមួយឆ្នាំ។
ឪពុករបស់ក្មេងៗ ដែលឈ្មោះ Murat Akçabay និងមនុស្ស ៤ នាក់ផ្សេងទៀត ដែលនៅលើទូកនោះ ត្រូវបានគេជួយសង្គ្រោះ។ មន្ត្រីនៃប្រទេសក្រិក បានប្រាប់ Euronews ថាពួកគេត្រូវបាន គេរក្សាទុកនៅឯស្ថានីយ៍ប៉ូលីសមួយ នៅតាមព្រំដែនតួកគី ។

មនុស្សរាប់ពាន់នាក់ បានភៀសខ្លួន ចេញពីប្រទេសតួកគី ដោយសារតែការ ធ្វើទុក្ខបុកម្នេញ ដោយរដ្ឋាភិបាល នៃគណៈបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) ប្រឆាំងនឹងអ្នកគាំទ្រ នៃចលនា Gülen បន្ទាប់ពីការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ដែលបរាជ័យ កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ ។

រដ្ឋាភិបាល បាននៅតែចោទប្រកាន់ថា ចលនានេះ គឺជាក្រុមដែលនៅពីក្រោយខ្នង នៃរដ្ឋប្រហារ ទោះបីជាមានការបដិសេធ ពីចលនាយ៉ាងណាក៏ដោយ។

 

 

 

Leave a Reply

Your email address will not be published.

To Top