ភ្នំពេញៈ តារាសម្តែងសិចស៊ី ឌុច លីដា មានហាងឆេងខ្ពស់ យីអ៊ុនឡើងស្រឺតៗបន្តក្ដោបបានការងារធំៗ ជាច្រើន ទោះបីជាមានតារាវ័យក្មេង ជាច្រើនកំពុងរីកដុះដាស ខណៈនៅតែទទួលបានការងារថ្មីៗជាបន្តបន្ទាប់ទាំងការងារថតម៉ូដ ថតរឿង និងថតផ្សាយពាណិជ្ជកម្មនានា ដោយសារជាតារាស្រី ដ៏មានប្រជាប្រិយភាព ថែមទាំងមានទេពកោសល្យសម្តែង ល្អទៀត ។
តារាស្រីរាងស្រឡូនស្អាត ឌុច លីដា បានតុបតែងខ្លួនសាមញ្ញ តាមរយៈរូបភាពជាច្រើនសន្លឹក តែមើលទៅស្រស់ស្អាត និងសិចស៊ីគួរឱ្យទាក់ទាញអារម្មណ៍ ថែមទាំងមានការជឿជាក់ក្នុងខ្លួន អ្នកដែលបានឃើញរូប ភាពទាំងនេះសុទ្ធតែលាន់មាត់សរសើរថា ឌុច លីដា ស្រស់ស្អាតមិនធម្មតា ។
តាមការស្លៀកពាក់និងការតុបតែងខ្លួនរបស់ ឌុច លីដា មួយឈុតនេះគឺនាងទៅចូលរួមកម្មពិធីខួបរបស់ស្ថានីយ៍ទូរទស្សន៍មួយ កាលពីប៉ុន្មានថ្ងៃដែលមានសិល្បករសិល្បការីនីជាច្រើនចូលរួម ប៉ុន្តែសម្រាប់ ឌុច លីដា មើលទៅពិតជាលេចធ្លោជាងគេមែន ។ នាងផ្ទាល់ក៏មានអារម្មណ៍ថាប្លែកផងដែរនៅពេល ដែលអ្នកផាត់មុខធ្វើសក់ឱ្យនាងស្រស់ស្អាតបែបនេះ ។
សូមជម្រាបថា ស្រីស្រស់លេងខ្លួនសិចស៊ី កញ្ញា ឌុច លីដា គឺជាតារាសម្តែងសិចស៊ីមួយរូបដែលមានហាងឆេងខ្ពស់ យីអ៊ុនឡើងស្រឺតៗ ក្ដោបបានការងារធំៗជាច្រើន ទោះបីជាមានតារាវ័យក្មេងជាច្រើន កំពុងរីកដុះដាស ប៉ុន្តែនាងនៅតែទទួល បានការងារថ្មីៗជាបន្តបន្ទាប់ទាំងការងារថតម៉ូដ , ថតរឿង និងថតផ្សាយពាណិជ្ជកម្មនានា ដោយសារនាងជាតារាស្រីដ៏ មានប្រជាប្រិយភាព ថែមទាំងមាន ទេពកោសល្យសម្តែង ល្អទៀត ៕












Facebook Comments
