សន្តិសុខ និង សង្គម

HINO ព្រលះ HYUNDAI ​ពីរនាក់​ឪពុកនិងកូន របួសធ្ងន់-ស្រាល

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត HINO ព្រលះ HYUNDAI បណ្តាលឲ្យ​ពីរនាក់​ ឪពុកនិងកូន របួសធ្ងន់-ស្រាល ​នៅវេលាម៉ោង ២០និង១០នាទីយប់​​ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨  ស្ថិតនៅលើផ្លូវជាតិលេខ៣ ​​ក្នុងភូមិត្រពាំងកេះស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

រវាងរថយន្តនិងរថយន្ត ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

តាមការបញ្ជាក់ថា ​នគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា រថយន្ត ​ទាំងពីរបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យឪពុកនិងកូនពីរនាក់នៅក្នុងរថយន្តម៉ាក​​HINO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3​A 0920 បើកបរដោយឈ្មោ មាស​ ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ​បើកបររថយន្ត ជនជាតិខ្មែរ នៅភូមិ​​ក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល រួមដំណើរដោយ កូនស្រីម្នាក់ឈ្មោះ មាស​ ណាវី អាយុ៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានរងរបួសធ្ងន់-ស្រាល។​

ចំណែក​​រថយន្តមួយគ្រឿងទៀត ម៉ាកHYUNDAI ពណ៍ ស ពាក់ស្លាកលេខ​ ភ្នំពេញ 3C 9131 ​អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រងរបួសស្រាល៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top