សន្តិសុខ និង សង្គម

រថយន្តដឹកកម្មករ​ ជែងជ្រុល​ក្រឡាប់ខ្លួនឯង បណ្តាល ឲ្យ​មនុស្ស​​​៣៥នាក់ រងរបួសធ្ងន់-ស្រាល

កំពង់ស្ពឺ៖ កម្មកររោងចក្រ៣៥នាក់ បានរងរបួសធ្ងន់-ស្រាល ករណីរថយន្តនេះបានបើកជែង ជាមួយរថយន្តមួយគ្រឿង ទៀតបណ្តាលឲ្យក្រឡាប់ចាក់ កម្មករចោលពេញផ្លូវ ។ ​

ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី១៨ ខែ​ ឆ្នាំ២០១៨ វេលាម៉ោង៤និង 30នាទី ​ស្ថិតនៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ នៅចំពីមុខខ្លោងទ្វាចូលបន្ទាយសាលាជើងគោក។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានអោយដឹងថា​ រថយន្តបង្កម៉ាក ម៉ាសស្ដាកូរ៉េពណ័ផ្ទៃមេឃស្លាកលេខគ7187ភព2 បើកបរដោយ ឈ្មោះដួង គឹមតុង ភេទប្រុស អាយុ33ឆ្នាំ នៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ បានដឹកកម្មករជាច្រើននាក់ ខណៈកំពុងបើកបរ បាន​ជែងរថយន្ត១គ្រឿងទៀត ​​បណ្ដាលអោយក្រឡាប់ ​កម្មករចំនួន៣៥នាក់ រងរបួសស្រី៣០នាក់​ស្រាល និង៥នាក់ទៀតរបួសធ្ងន់ ត្រួវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យថ្នល់ទទឹងភ្លាមៗ។

ក្រោយពេលកើតុហេតុ សមត្ថកិច្ចបានយករថយន្ត​ ​រក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកឧដ្តុង្គ ដើម្បីដោះស្រាយតាម និតិវិធី៕

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top