សន្តិសុខ និង សង្គម

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៨កក្កដា ស្លាប់​៣​នាក់ និងរបួស​៤​នាក់​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី ​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន ​នគរ​បាល​ជាតិ​ឲ្យដឹងថា នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៣​លើក​(​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ រងរបួស​ធ្ងន់ ៣​នាក់​(​ស្រី​១​នាក់​) រងរបួស​ស្រាល ១​នាក់ មិន​ពាក់មួក​សុវត្ថិភាព ​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​៣​នាក់​) ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ១​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក និង​ប្រជែង ១​លើក​(​ស្លាប់​២​នាក់​) ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក ។​ ​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១​លើក ស្លាប់​២​នាក់ និង​ខេត្តតាកែវ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៨​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-១៨ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១២២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧៦​នាក់ របួស​សរុប ២១៥​នាក់ របួសធ្ងន់ ១២១​នាក់ របួសស្រាល ៩៤​នាក់ ៕​

Facebook Comments

Leave a Reply

Your email address will not be published.

To Top