តារា

សួង ស៊ី​ធឿន ធ្វើឱ្យ​អ្នកគាំទ្រ​លើ​ បណ្ដាញ​ហ្វេ​ស​ប៊ុ​ក នាំគ្នា​ចង់​ កំសត់​តាម​ខណៈដែលបែកបាក់ ស្នេហ៍លើកដំបូង

ភ្នំពេញ​៖ តារា​សម្តែង​សិចស៊ីវ័យក្មេង កញ្ញា សួង ស៊ី​ធឿន បានធ្វើឱ្យ​អ្នកគាំទ្រ​លើ​ប ណ្ដាញ​ហ្វេ​ស​ប៊ុ​ក នាំគ្នា​ចង់​កំសត់​តាម​នាង ខណៈដែល​នាង បាន​រៀបរាប់​នៃ​ការឈឺចាប់​ក្នុង​ចិត្ត នៃ​ការ​បាក់បែក​ស្នេហា ជាមួយ​បុរស​ម្នាក់​។

កន្លងមក តារា​សិច​ស៊ី​វ័យក្មេង​រូបនេះ មិនដែល​បង្ហាញមុខ​គូស្នេហ៍​ថា​នរណា​ឡើយ​រហូតដល់ ស្រាប់តែ​ឃើញ​បង្ហោះ​សារ​ឈឺចាប់​យ៉ាង​វែង អាន​ហើយ​ជក់ចិត្ត​ចង់​យំ​តាម​។

សារ​លើ​ហ្វេ​ស​ប៊ុ​ក​ថា “ ខ្ញុំ​ធ្លាប់មាន​ស្នេហា​។ ខ្ញុំ​ធ្លាប់​ស្រឡាញ់​មនុស្ស​ម្នាក់​ខ្លាំង​បំផុត​។ ខ្ញុំ​ធ្លាប់ មាន​ស្នាមញញឹម​ដ៏​មាន​ក្ដី​សុខ​។ ខ្ញុំ​ធ្លាប់​កក់ក្ដៅ ពេលដែល​ខ្ញុំ​បាន​នៅក្បែរ​គេ​។ ខ្ញុំ​ធ្លាប់ធ្វើ​គ្រប់យ៉ាង ដើម្បី​មនុស្ស ដែល​ខ្ញុំ​ស្រឡាញ់ បើទោះបីជា​ខ្ញុំ ចិត្តរឹង​ចំពោះ​មនុស្ស​ទាំងអស់ នៅលើ​លោក​នេះ​។ តែ​ខ្ញុំ​បែរជា​ទន់ជ្រាយ ចំពោះ​បេះដូង​ខ្លួនឯង ព្រោះតែ​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង​។ ខ្ញុំ​ធ្លាប់​សប្បាយចិត្ត រាល់ពេល ដែល​ចូល​គេង ឬ​ភ្ញាក់​ពី​គេង នៅពេល​ព្រឹក​ដោយសារតែ​ពាក្យ G9 & Gmorning វា​ជា​អារម្មណ៍​មួយ​កក់ក្ដៅ ដែល​អាចឱ្យ​ខ្ញុំ​និយាយបានថា ខ្ញុំ​អាច​បាត់បង់​អ្វី​គ្រប់យ៉ាង បាន​ទាំងអស់ តែ​ខ្ញុំ​ពិតជា​មិនអាច​បាត់បង​គេ ហើយ​គិតថា​មានតែ​គេ​ម្នាក់​គត់ ជា​មនុស្ស​ចុងក្រោយ​ដែល​ខ្ញុំ​ត្រូវ ចំណាយពេល​រស់នៅ​ជាមួយ ដោយ​ភាព​ស្មោះស្ម័គ្រ អស់​មួយជីវិត​….​គ្រប់យ៉ាង​វា​ពិតជា​គ្រាន់ តែ​ធ្លាប់​កើតឡើង​ចំពោះ​”​។​

​កញ្ញា សួង ស៊ី​ធឿន បន្ត​សរសេរ​យ៉ាង​វែង​ថែម​ទៀ​ថា “​ខ្ញុំ​លើកទីមួយ​ក្នុង​ឆាកជីវិត​ប៉ុណ្ណោះ ដែល​អាចឱ្យ​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង ជាង​ស្រឡាញ់​ខ្លួនឯង ទៅទៀត​….. មកដល់ពេលនេះ វា​ជា​រឿង កន្លង​ហួស យើង​បែក​គ្នា​ទៅហើយ ព្រោះតែ​ការលះបង់​របស់ខ្ញុំ​។ វា​ពិតជា​ឈឺ​ចុកចាប់​ស្ទើរតែ ទទួល​មិនបាន តែ​ពេលដែល​គិតដល់​ទង្វើ ដែល​គេ​ប្រព្រឹត្ត មិន​អាណិតអាសូរ​ដល់​ចិត្ត​ខ្ញុំ​។ ខ្ញុំ​ក៏​ប្រាប់ ខ្លួនឯង​វិញ​ថា ខ្ញុំ​ក៏​មិន​ញញើត ក្នុងការ​កាត់ចិត្ត​ដើរចេញ​នោះដែរ បើទោះបីជា​ខ្ញុំ​ស្រឡាញ់​គេ ប៉ុណ្ណា​ក៏ដោយ​។ ការគិត​បែបនេះ ធ្វើឱ្យ​ខ្ញុំ​កាត់​ចិត្តបាន​បន្តិច​ម្ដងៗ រសាយ​ទៅតាម​ពេលវេលា ធូរស្រាល​ទៅតាម​ខ្យល់អាកាស​ល្អៗ​។ ខ្ញុំ​ដើរទៅ​មុខ​បែប​យឺតៗ​តែម្នាក់ឯង​… ដាច់ខាត ខ្ញុំ​មិន​ទទួល​អ្នកណា ដើម្បី​បំភ្លេច​អ្នកណា​នោះទេ​។ ខ្ញុំ​នឹង​នៅ​ម្នាក់ឯង​បែបនេះ រហូត​ទាល់តែ​ខ្ញុំ ព្យាបាល​បេះដូង​ខ្លួនឯងបាន​ដោយ​ខ្លួនឯង ទើប​ខ្ញុំ​សំរេចចិត្ត​ទទួលយក ឬ​ស្វែងរក​មនុស្ស​ល្អ​ម្នាក់ ដែល​ចូលមក ដើម្បី​ស្រឡាញ់គ្នា មិនមែន​មក ដើម្បី​ព្យាបាល​បេះដូង​របស់ខ្ញុំ​នោះទេ​”​។​

សូមជម្រាបថា ​កញ្ញា សួង ស៊ី​ធឿន ជា​តារា​សម្តែង​វ័យក្មេង ដើរលើ​វិថី​សម្តែង ធ្វើឱ្យ​ល្បី​និង​មហាជន បាន​ស្គាល់​នាង​ហើយ​នាង ល្បី​ក្នុង​រឿង ខ្មោច​ភ័យខ្លាច “​សសរកន្លោង​” កាលពី​ឆ្នាំ​២០១៧ កន្លងមក​។ បច្ចុប្បន្ននេះ នាង​មាន ទីផ្សារការងារ​សិល្បៈ​ល្អ ខណៈ​នាង​ទទួល​ថត បាន​ថត និង​សម្តែង​រឿង ជា​ជាច្រើន​ផងដែរ​៕

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top