តារា

នីរ​ត្ន័ សម្រេចចិត្តភ្ជាប់ពាក្យ នឹងចាក​ចេញទៅ​រស់នៅ​អូស្រ្តាលី ខណៈត្រៀម​បញ្ចប់​អាជីព​សិល្បៈ ​នៅថ្ងៃជ័យមកដល់

ភ្នំពេញៈ តារាចម្រៀង នីរ​ត្ន័ បាន​សម្រេចចិត្តភ្ជាប់ពាក្យ​ ជាមួយ​ក​ម្លោះ​អាណិកជន សង្ហា​រនៅអូស្ត្រាលី ហើយមិនយូរ​ទេ នឹងចាក​ចេញទៅ​រស់នៅ​ទីនោះជាមួយគ្នា ខណៈត្រៀម​និង​បញ្ចប់​អាជីព​សិល្បៈ ​នៅថ្ងៃជ័យមកដល់ ។

បើតាមប្រភព​ជិតស្និទ្ធ​ជាមួយ នីរ​ត្ន័ បានលួចបង្ហើបថា នីរ​ត្ន័ ត្រៀម​និង​បញ្ចប់​អាជីព​សិល្បៈ​ ហើយ​ចាកចេញទៅ​ប្រទេស​អូស្ត្រាលី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។ តាមគម្រោងនាង​ប្រហែលជា ​ទៅ​រៀបការ​នៅ​ទីនោះ​តែម្តង ។ អាចនិយាយថា សំណុំ​ឯកសារ​ធ្លាក់មករួចរាល់​អស់ហើយ​រង់​ចាំ តែ​ថ្ងៃ​ចាក​ចេញទៅ​តែប៉ុណ្ណោះ ។

គ្រាន់តែ​ភ្ជាប់ពាក្យ​រួចរាល់ភ្លាម​ គូ​ដណ្តឹង​របស់​ម្ចាស់​បទ «​វ៉​ល៉​វ៉​ល់​»​រូបនេះ​បាន​ត្រលប់​ទៅ​អូស្ត្រាលី​វិញ បានបង្ហាញក្តី​នឹកអាល័យ​ចំពោះ​គូ​ដណ្តឹង​គេ​ទាំង ​ទឹកមុខ​អាឡោះ អាល័យ ថែមទាំង​ត្អូញ​ថា​ នឹក​គូ​ដណ្តឹង​ទៀតផង ។

ជាមួយគ្នានោះដែរអ្នកគាំទ្រ​ ជាច្រើន​សុទ្ធតែ​ជូនពរ​ឱ្យ ​នាង​ឆាប់​បាន​រៀបការ​ទៅតាម​ ប្រពៃណី​ខ្មែរ​ទៀតផង នឹងមាន​ការជូន​ពរ​ឱ្យ​តារាចម្រៀង​រូបនេះ​មានសុភមង្គល​ ជាមួយ​ជីវិត​ថ្មី​លើទឹក​ដី​អូស្ត្រាលី ។

សូមជម្រាបថា តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន កញ្ញា និរត្តន៍ ត្រូវបានគេស្គាល់ជាទូទៅថា ជាតារាស្រករក្រោយដែល មានទឹកដមសំឡេងក្រអៅក្រអួន និងមានប្រជាប្រិយភាពលេចធ្លោ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេនៅចាំបានថា កញ្ញា នីរ័ត្ន បានចេញបទជាច្រើន ដើម្បីរាំលេងកម្សាន្ត ក្នុងនោះមានបទ «ស៊ីចេកផឹកទឹក» ដែលទទួលបានការ ចាប់អារម្មណ៍ជាងគេ ប៉ុន្តែនៅក្នុងឆ្នាំនេះវិញ នីរ័ត្ន បានចេញនូវបទ «វ៉ល់ៗ»មួយទៀត ធ្វើឲ្យផ្ទុះកក្រើកខ្លាំងតែម្ដង ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top