តារា

កូកូ មានសមត្ថភាពរហូត ដល់ទៅ៣ ជំនាញ តែមិនបានប្រឡូក ចូលសិល្បៈឲ្យពេញលេញ ​នោះទេ

ភ្នំពេញៈ ពិធីការិនី និង តារាសម្តែងដ៏ ប្រជាប្រិយភាពកញ្ញា កូកូ ដែលមានឈ្មោះពិត​ ស៊ឹម សេរីរត័្នមនី មានសមត្ថភាព រហូតដល់ទៅ៣ ជំនាញ តែកញ្ញា​មិនបានប្រឡូកចូលសិល្បៈពេញលេញ​ ដូចអ្នកសិល្បៈដទៃទៀតឡើយ​ មិនដឹងមកពីមូលហេតុអ្វី។

តារាស្រី កូកូ មិនត្រឹមតែមានរូប សម្រស់ស្រស់ស្អាត គួរឱ្យស្រលាញ់នោះទេ ប៉ុន្តែបើនិយាយសមត្ថភាពខាងសិល្បៈវិញ តារាស្រីរូបនេះចេះ ទៅដល់បីជំនាញរួមមាន ច្រៀង ពិធីការិនី និងការសម្តែង ក៏មានប្រជាប្រិយភាពខ្លាំងលើវិថី សិល្បៈខ្មែរយើង។

តារាដែលមានសមត្ថភាព​ចេញពី ការប្រគួត​ប្រជែង​ កញ្ញា កូកូ ធ្លាប់បានប្រឡងជាប់ជាកញ្ញាឯក ចំណាតថ្នាក់ លេខ៣ ក្រុមហ៊ុនភេសជ្ជ:​ SPY ក្នុងឆ្នាំ២០១៣ ដែលធ្វើការប្រកួត​ប្រជែង​ នៅក្នុង មជ្ឃមណ្ឌលកំសាន្ត Rock ព្រមគ្នានោះកញ្ញា ទទួលបានពានរង្វាន់១ទៀត គឺផ្នែកសម្លេងផ្អែម កាលនោះ កូកូ​ ទទួលងារជាកញ្ញា សម្លេងផ្អែម ដែលធ្វើការជ្រើសរើសទូទាំង ប្រទេសកម្ពុជាផងដែរ។

ស្រីស្អាតសាច់សរ​ កញ្ញា​ កូកូ បានថតរឿងជាច្រើនរួមជាមួយនិង ថតស៉្ពត(Spot TVC )អោយបណ្តាក្រុមហ៊ុនធំៗ ក្រៅពីសម្តែង​ និងច្រៀង​ កញ្ញា​ កូកូ​ ជាពិធីករក្នុង TV ដ៏ពូកែហើយនិយាយ​ ភាសារអង់គ្លេសបានយ៉ាងស្ទាត់ជំនាញគេឧ ស្សាហ៍ឃើញ​កញ្ញា​ បង្ហាញខ្លួនជាពិធីការ នីនៅក្នុងកម្មវិធីធំៗ​ នៅតាមសណ្ឋាគាលំដាប់ផ្កាយ​ ជារឿយៗផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៏កាន់តែខ្លាំង​ ពីស្រីស្អាត កញ្ញា ថ្ពាល់រលោង ភ្នែកធំៗ ធ្មេញជម្ពើស ញញឹមស្រស់សម្លេងស្រទន់ ពោរពេញដោយ មន្តស្នេហ៏រូបនេះ មានបទចម្រៀងពិរោះនិងស្រទន់ស្តាប់​ ហើយអង្រួនចិត្តចាប់យកបេះដូងដែលលោកអ្នកស្មានមិនដល់​ បទចម្រៀងដែល ពិរោះៗហើយទទួលបានការគាំទ្រខ្លាំង​ ។

អ្វីដែលទស្សនិកជនឆ្ងល់​ គឺ​ ស្រីស្អាត កូកូ មានសមត្ថភាពរហូតដល់ទៅ៣ជំនាញ តែកញ្ញា​មិនបានប្រឡូក ចូលសិល្បៈពេញលេញ​ ដូចអ្នកសិល្បៈឡើយ​ មិនដឹងមកពីមូលហេតុអ្វី៕

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top