តារា

ជាវទូរស័ព្ទ Samsung Galaxy Note 8 នឹងទទួលបានទឹកប្រាក់ ត្រឡប់វិញ 100 ដុល្លាភ្លាមៗ

នៅថ្ងៃនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក នៅកម្ពុជា បានប្រកាសចេញ នូវប្រ៉មូសិនថ្មីមួយទៀតហើយ សំរាប់ស្មាតហ្វូន Galaxy Note 8 បន្ទាប់ពីមានភាពជោគជ័យ ទៅលើកម្មវិធី ព្យុះភ្លៀង នាំសំណាងពី Galaxy S9/S9+ ដែលបាននឹងកំពុងមានភាពក្តៅគគុក។

ចាប់ពីថ្ងៃទី១៤ ខែកក្កដានេះ រហូតដល់ថ្ងៃទី៣១ សីហា ខាងមុខ អតិថិជនទាំងអស់ ដែលជាវស្មាតហ្វូន Galaxy Note 8 មិនត្រឹមតែទទួលបាន ការបន្ថែមជូននូវឆ្នាំងសាកថ្មី Wireless Charger មួយនោះទេ គឺក្រុមហ៊ុន សាមសុង ថែមទាំងមានការផ្តល់ជូន នូវទឹកប្រាក់ត្រឡប់វិញចំនួន 100 ដុល្លាភ្លាមៗ ថែមទៀតផង។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលជាអតិថិជន ដែលមានបំណង ចង់ជាវស្មាតហ្វូន Note 8 នេះ គឺពិតជាមិនខកបំណងឡើយ។

គួរបញ្ជាក់ថា Galaxy Note 8 គឺជាកំពូលស្មាតហ្វូនមួយរបស់ Samsung មានបំពាក់មកជាមួយតួខ្លួន​ ស្រោបដោយកញ្ចក់ រាង Metal ទំហំ 6.3 អ៊ីង Super AMOLED ភ្ជាប់ជាមួយប៊ិច S Pen ជំនាន់ថ្មីងាយស្រួលប្រើ រួមទាំងការរចនាឡើង ជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វា ត្រូវបានបើកបង្ហាញ លើអេក្រង់ធំបំផុត នៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជា លោតផុសលើអេក្រង់ នៅក្នុងដៃរបស់អ្នក តែម្តងដែលអាចបង្ហាញពីភាព។ ស៊ីវិល័យ ស្អាត ទាក់ទាញគួរឲ្យចង់ប្រើ។ មានអេក្រង់ Galaxy Note 8 អាចបង្ហាញរូបក្នុងវិមាត្រ 2960×1440 ភិចសែល និងមានដង់ស៊ីតេរូបភាព 521ppi។ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 835 (4 គ្រាប់ល្បឿន 2.35GHz និង 4 គ្រាប់ល្បឿន 1.9GHz) និងមានរ៉េម ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 64GB/128GB/256GB និងអាចបន្ថែមមេម៉ូរីកាត បានថែមទៀតផង។

បន្ថែមពីនេះ ស្មាតហ្វូន Galaxy Note 8 គឺមានកាមេរ៉ាក្រោយភ្លោះ ទំហំ 12 មេហ្គាភិចសែល មានមុខងាររក្សាលំនឹង OIS លើឡេនទាំងពីរគ្រាប់ ថតវីដេអូក្នុងកម្រិត 4K@30fps និងមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល មានមុខងារ Auto-Focus អាចចាប់រូប Selfie បានយ៉ាងច្បាស់។ ស្មាតហ្វូននេះ មានថ្មទំហំ 3300mAh នឹង មានបច្ចេកវិទ្យា IP68 អាចការពារទឹក និងឆ្កូតដោយធូលីផងដែរ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top