តារា

ស្ថាននីយទូរទស្សន៍ PNN ប្រារព្ធខួប ៣ឆ្នាំ របស់ខ្លួន ដោយមានវត្តមានតារាថៃ និងតារាខ្មែរល្បីៗ ចូលរួម

ភ្នំពេញ៖ ភីអិនអិន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំនូវព្រឹត្តិការណ៍ គម្រប់ខួប៣ឆ្នាំ របស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាកម្ពុជាល្បីៗ ជាច្រើនរូប ជាពិសេស នឹងមានវត្តមាន របស់តារាសម្តែងជួរមុខ នៃប្រទេសថៃ ហើយក៏ជាតួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” កញ្ញា បេឡារ៉ានី ក្នុងកម្មវិធី “ជំនួបតារាភីអិនអិន២០១៨” ដែលមានទីតាំង នៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី៣ ។

ក្នុងព្រឹត្តិការណ៍គម្រប់ខួប៣ឆ្នាំរបស់ PNN ក៏មានកម្មវិធីពិសេសមួយ គឺ “ជំនួបតារាភីអិនអិន២០១៨” ដែលមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្តែង តារាចម្រៀងកម្ពុជា ដូចជា វ៉ៃហាំង យូប៊ីន អេតវីន ណារ៉ា ជូមមី Peth Mai ឌីឌី ក្រុមតារាចម្រៀង Original Song Small world Small Band និងតារាក្នុងរឿងភាគល្បីៗ ជាច្រើនទៀត របស់ភីអិនអិន ជាពិសេសគឺវត្តមាន តារាសម្តែងថៃដ៏ល្បី បេឡារ៉ានី ។

ពួកគាត់ទាំងអស់គ្នា នឹងមកជួបប្រិយមិត្ត អ្នកគាំទ្ររបស់ខ្លួន ដោយនឹងបង្ហាញជូន នូវអ្វីដែលពិសេសសប្បាយៗ ថែមទាំងផ្តល់ឱកាស ដល់អ្នកគាំទ្រអាចឡើងថតរូប លេងហ្គេមកម្សាន្ត និងបានស្តាប់ការបកស្រាយ បទចម្រៀងពិរោះៗ ថែមទៀតផង ។ ក្រៅពីបានជួបជាមួយ ពួកគាត់ហើយ លោកអ្នកនឹង បានផ្ទុះសំណើច សើចក្អាកក្អាយ ពីសំណាក់តារាកំប្លែងពីរដួង គឺនាយក្រិន និងកញ្ញាប្រិមប្រិយ ។

ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងអញ្ជើញតារាល្បីៗ ជាច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីមកជួបអ្នកគាំទ្ររបស់ខ្លួន ក្នុងព្រឹត្តិការណ៍ ពិសេសៗ ដែលភីអិនអិន គ្រោងធ្វើឡើងនាពេលខាងមុខ រួមជាមួយកម្មវិធី ដែលផ្តល់នូវចំណេះដឹង ការកម្សាន្ត និងរឿងភាគល្បីៗមានដូចជា រឿងខ្មែរ រឿងថៃ និងរឿងហុងកុងជាដើម ។ ដូច្នេះបន្តនូវការគាំទ្រ ស្ថានីយទូរទស្សន៍ ភីអិនអិន លោកអ្នកនឹងទទួលបាន ទាំងភាពសប្បាយរីករាយ ​និងចំណេះដឹងថ្មីៗ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top