តារា

តារា​សម្តែងពីរនាក់ប្តីប្រពន្ធ ដាក់ឈ្មោះ កូនស្រី ដំបូងជា​កូន​ខ្មែរ​ ពេញលក្ខណៈ​

ភ្នំពេញ​៖ តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ ទើបទទួលកូនស្រី នឹងស្គាល់ពន្លឺថ្ងៃ ដ៏​ស្រស់ស្អាត​របស់​នាង ដែល​ទើបតែ​ សម្រាល​ថ្មីៗ​នេះ ដាក់ឈ្មោះ​កូន ថា “​គឹម សីហ៍​មរកត​” ដែល​ឈ្មោះ​នេះ​មាន​លក្ខណៈ​ជា ឈ្មោះ បែប​ជា​កូន​ខ្មែរ ​ពេញលក្ខណៈ​តែម្តង ក៏​ព្រោះតែ​គ្រប់គ្នា​គិតថា តារា Cute Cute ទាំងពីរ​នាក់ ​ប្តី​ប្រពន្ធ​នេះ អាច​នឹងដាក់​ឈ្មោះ​កូន​ជា​ភាសាបរទេស បែប​ស៊ី​វិ​ល័យ ទាន់សម័យ​ទៅហើយ​។​

​លោក គឹម សីហា ជា​ឪពុក ទារិកា គឹម សីហ៍​មរកត បាន​ថ្លែង​ទាំង​ញញឹមថា “យើង​គឺជា​ខ្មែរ​នឹងមាន​ឈាមជ័រ​ជា​ខ្មែរ ថ្វីត្បិតតែ​ពួក​ខ្ញុំ​ជាម​នុស្ស​ស៊ី​វិ​ល័យ ប៉ុន្តែ​ទំនៀមទម្លាប់​គឺ​ត្រូវបាន​ត្រងត្រាប់​ធ្វើតាម​បែប​ប្រពៃណី​មិនដែល​រំលង ជាពិសេស​ឈ្មោះ​កូនស្រី ដែល​បញ្ជាក់​អត្តសញ្ញាណ​ថា ជា​កូន​ខ្មែរ ដោយ​មិន​ប្រើ​ឈ្មោះ​បរទេស នោះ គឺ​ត្រង់​ថា កូនស្រី​ខ្ញុំ ត្រូវបាន​ព្រះសង្ឃ​ជា​អ្នក​ដាក់ឈ្មោះ​អោយ ម្យា​ង​សាក​សម​ភ្ជាប់​ជាមួយនឹង​ឈ្មោះ ឪពុក​-​ម្តាយ​ ។ ជាក់ស្តែង គឹម សីហ៍​មរកត គឺមាន​ភ្ជាប់​ឈ្មោះ​ខ្ញុំ​ជា​ឪពុក ចំណែក​ឈ្មោះ​ហៅ​ក្រៅ ថា ម៉ូ​ម៉ូ គឺ​ពាក្យ​ចុង​ជួន​ជាមួយ​ឈ្មោះ​របស់​ម្តាយ ស្រីមុំ អីចឹង ហើយ កូនស្រី​របស់ខ្ញុំ​ត្រូវតែ​ប្រើប្រាស់​ឈ្មោះ​ខ្មែរ​។”

​ងាក​មក​ថ្ងៃកំណើត របស់ ទារិកា ម៉ូ​ម៉ូ វិញ​ម្តង គេ​សង្កេតឃើញថា ទារិកា នេះ​កើត​ចំ​ថ្ងៃ​សៅរ៍ ទី​៧ កក្កដា ២០១៨ វេលា ម៉ៅ​ង ៧:៣៧ នាទី លោក​ថា ពេលវេលា​ទាំងអស់​មិនមែន​ជាការ​រៀបចំ​ទុក​មុន​ទេ ប៉ុន្តែ​វា​ជាការ​ចៃដន្យ​ច្រើនជាង បើទោះបី គង់ ច័ន្ទ​ស្រីមុំ ត្រូវ​សម្រាល​កូនស្រី​ដោយ​វះកាត់​ក៏ដោយ​។

​លោក សីហា បន្តថា ថ្ងៃ​៦ កក្កដា ជា​ថ្ងៃកំណើត ភរិយា របស់ខ្លួន ដែល​បាន​ប្រារព្ធ ធ្វើឡើង​នៅ​មន្ទីរពេទ្យ​តែម្តង ព្រោះតែ​ការជូន​ពរ និង​ការ​រៀបចំឡើង គឺ​សុទ្ធតែជា​អំណោយ​របស់​មិត្ត​ភ័​ក្រ មិន​ថា ការរៀបចំ​តុបតែង​ឆាក និង នំ​ខួបកំណើត​។ ចំណែក ពេលព្រឹក​ឡើង គឺ​ចំ​ថ្ងៃ​ដែល​ត្រូវ​សម្រាល​កូនស្រី​តែម្តង​។ អីចឹង​មិន​ខាត​នោះទេ​ខួបកំណើត ម្តាយ​ពេលយប់ កូនស្រី​ត្រូវ​កើត​ថ្ងៃ​បន្ទាប់​៕

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top