តារា

កីឡាករនៅ EPL ណាខ្លះដែលមានប្រាក់ ឈ្នួលខ្ពស់ ជាងគេ បន្ទាប់ពី Salah បន្តកុងត្រាប្រាំឆ្នាំ

Mohamed Salah បានក្លាយជាកីឡាករ អាហ្រ្វិក ដែលមានប្រាក់ ចំណូលខ្ពស់បំផុត នៅក្នុងក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្ននេះ ប៉ុន្តែតើកីឡាកររូបនេះស្ថិតក្នុង ចំណាត់ទីប៉ុន្មាន ក្នុងចំណោមកីឡាករដែលរកប្រាក់ ចំណូលបាន ច្រើនជាងគេ ក្នុងក្របខ័ណ្ឌលីកនេះ?

ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះបានបង្ហាញខ្លួន ជាលើកដំបូងនៅក្លិប Liverpool ហើយបានផ្តល់នូវទម្រង់ លេងដ៏ល្អបំផុត និងបានបន្តកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយក្លឹបកាលពីថ្មីៗនេះ។

ទោះជាយ៉ាងណាក្ដីបច្ចុប្បន្ននេះ Salah រកបានប្រាក់ខែ ២០០,០០០ ផោនក្នុងមួយអាទិត្យ ដូចគ្នា ជាមួយប្រាក់បៀរវត្សរ៍របស់ Harry Kane ផងដេរ ។

ខាងក្រោមនេះជាឈ្មោះកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Premier League៖

១) Alexis Sanchez (Manchester United) – ៥០០ ០០០ផោន

 

២) Mesut Ozil (Arsenal) – ៣៥០ ០០០ផោន

 

៣) Paul Pogba (Manchester United) – ២៩០ ០០០ផោន

 

៤) Sergio Aguero (Manchester City) ២៦០ ០០០ផោន

 

៥) Kevin De Bruyne (Manchester City) – ២៥០ ០០០ផោន

 

៦) Romelu Lukaku (Manchester United) –២៤៥ ០០០ផោន

 

៧) Eden Hazard (Chelsea) – ២២០ ០០០ផោន

 

៨) Cesc Fabregas (Chelsea) – ២១០ ០០០ផោន

 

៩) David De Gea (Manchester United) – ២០០ ០០៥ផោន

 

១០) Harry Kane (Tottenham Hotspur) – ២០០ ០០០ផោន

 

 

 
១១) Mohamed Salah (Liverpool) – ២០០ ០០០ផោន
 

សរុបមកក្រុម Manchester United មានកីឡាករបួននាក់ក្នុងចំណោមកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Manchester City និង Chelsea មានកីឡាករពីរនាក់ហើយក្រុម Arsenal, Tottenham Hotspur និង Liverpool មានម្នាក់៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top