នយោបាយ

សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ ចូលរួមអបអរសាទរខួបទី៦៧ ថ្ងៃកំណើតបក្ស និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះបានអញ្ជើញ ចូលរួមអបអរសាទរ ខួប៦៧ថ្ងៃកំណើតបក្ស ប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ អាណត្តិទី៦ នៅមជ្ឍមណ្ឌលកោះពេជ្រ។

ពាក់ព័ន្ធការបើកយុទ្ធនាការ ឃោសនាបោះឆ្នោតនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថាសម្រាប់ ការឃោសនារកសំឡេងឆ្នោតនៅ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃឃោសនា ធំនោះ គឺមានអ្នកចូលរួមពី ៨ទៅ១០ម៉ឺននាក់ ។
ចំពោះការចំណាយ ក្នុងការឃោសនា នេះលោកបញ្ជាក់ថា មិនទាន់ដឹងច្បាស់ លាស់ នៅឡើយទេ ។ លោកបានបង្ហាញ ក្តីសង្ឃឹម យ៉ាងមុតមាំថា នឹងឈ្នះឆ្នោត តែមិនទាន់ដឹងថា បានទទួលអាសនៈ ប៉ុន្មានទេ ។

សូមរំលឹកថា យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧កក្កដា ខណៈការបោះឆ្នោត នឹងធ្វើឡើង នៅថ្ងៃទី២៩កកក្កដា ដោយមានគណបក្សនយោបាយ ចំនួន២០ចូលរួមប្រកួតប្រជែង៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top