អន្តរជាតិ

Update៖ គ្រោះទឹកជំនន់ដ៏អាក្រក់ វាយប្រហារប៉ាគីស្ថាន ស្លាប់១៤នាក់ និងរបួស១៩នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៨ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់ស្លាប់ និង ១៩នាក់ផ្សេងទៀតបានរងរបួស ខណៈដែលភ្លៀងបានធ្លាក់ ចុះយ៉ាងខ្លាំងបង្កឲ្យជន់លិច នៅខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន និងខេត្ត Khyber Pakhtunkhwa  ដែលស្ថិតនៅភាគពាយព្យផងដែរ ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA)បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយកាលពីថ្ងៃពុធថា ភ្លៀងបានជន់លិចយ៉ាងខ្លាំង ដែលបានចាប់ផ្តើមឡើង នៅក្នុងប្រទេសតាំងពីថ្ងៃអង្គារ និងបន្តមកដល់ថ្ងៃពុធទៀត ។

អាជ្ញាធរបាននិយាយថា ខេត្ត Punjab គឺបានរងគ្រោះដោយសារ ទឹកភ្លៀងវាយប្រហារ ដែលបណ្តាលឲ្យមនុស្សចំនួន ១២នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតបានរងរបួស ហើយផ្ទះមួយខ្នងត្រូវបានទឹក បោកគួចរសាត់ទៅបាត់ ។ នៅខេត្ត Khyber Pakhtunkhwa បណ្តាលឲ្យស្លាប់មនុស្សចំនួន ២នាក់ និងរបួស២នាក់ ខណៈដែលភ្លៀងនៅតែបន្ត ធ្លាក់ចុះខ្លាំងនៅតំបន់ជាច្រើន នៃខេត្តនេះក្នុងរយៈពេល ២ថ្ងៃមកនេះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top