តារា

​រាងគួរក្នាញ់ ឌុ​ច លីដា បន្ទាប់ពី​ព្យាយាម ​បូម​ខ្លាញ់​ក្បាលពោះ និងថែរក្សា ​សម្រស់​ ធ្វើឱ្យសម្រស់កើនឡើង

ភ្នំពេញ៖ តារាស្រីរាងស្វែលរូបស្រស់ មានភាពសិចស៊ីមិនចេះរីងស្ងួត កញ្ញា ឌុ​ច លីដា តុបតែង​ខ្លួន​និង​ម៉ូដ​សក់​របស់​នាង ​ពិតជា​ស្រស់ស្អាត ​ប្លែក​និង​គួរឱ្យ​ចាប់អារម្មណ៍​ណាស់ ម្នាក់ៗ​ដែល​នៅក្បែរ​ស្ទើរតែ ​ពុំ​ដឹងថាជានាងនោះទេ ។

តាមរយៈ​រូបភាព ២ សន្លឹក​នេះ​យើង​ចាប់អារម្មណ៍ មួយរយៈ​ពេល​ចុង​ក្រោយនេះ ឌុ​ច លីដា តែងតែ​ជ្រើសរើស​ការតុបតែង​មុខ ​និង​ធ្វើ​ម៉ូដ​សក់​ប្លែកៗ​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ ដើម្បីឱ្យ​សមនិង​ឈ្មោះថា​ជាតា​រា ស៊ី​វិល័យ ជាក់​ស្តែ​កាលពី​ថ្មីៗ​នេះ​នាង​បាន​ង្ហា​ញ​ខ្លួន​នៅក្នុង​កម្មវិធី​មួយ ដោយ​នាង​បាន​តុបតែង​ ខ្លួន​និង​ធ្វើ​ម៉ូដ​សក់​បួង​ឡើងលើ និង​ទំលាក់សក់សេះ​បន្តិច មើលទៅ​ពិតជា​ប្លែក ធ្វើឱ្យ​គ្រប់គ្នា​មើល​នាង​សឹង​មិន​ស្គាល់ ។​

បន្ទាប់ពី​ព្យាយាម​បូម​ខ្លាញ់​ក្បាលពោះ និងថែរក្សា​សម្រស់​ នៅលើ​ផ្ទៃមុខធ្វើឱ្យស្រីស្រស់រាងគួរក្នាញ់ ឌុច លីដា ​កាន់តែ​ស្រស់ស្អាតឡើង រាល់ពេល​ចូលរួម​កម្មវិធី​ម្តងៗ​នាង តែងតែ​តុបតែង​ខ្លួន​ខុសប្លែក​គ្រប់ពេល ថែមទាំង​ទទួលបាន​នូវ​ការសរសើរ​ច្រើន ។ ទាំងនេះ​សុទ្ធសឹងតែ ជាការ​ច្នៃប្រឌិត​របស់​ខ្លួន​ផ្ទាល់​តែម្តង ។​

​សូមជម្រាបថា ក្នុង​ឆ្នាំ ២០១៨ នេះ ឌុ​ច លីដា ទទួល​ថត​រឿង​ជាច្រើន​ ស្ទើរតែ​រក​ពេលវេលា​សម្រាក់​គ្មាន ហើយ​ទស្សនិកជន​នឹង​ បានឃើញ​ស្នាដៃ​ថ្មី ​របស់​នាង​តាមរយៈ​ភាពយន្តទាំងនោះ​ដែល​ត្រៀម​នឹងដាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ ក្នុងពេល​ឆាប់ៗ​ខាងមុខ ។ តារាសម្តែងស្រីនិយមភាព សិចស៊ី កញ្ញា ឌុ​ច​ ​លី​ដា​ តែង​ទទួលបាន​ការចាប់អារម្មណ៍ ខ្លាំង​ខាងបញ្ចេញ​រូបភាព​សិច​ស៊ី​ គួរឱ្យ​ទាក់ទាញ បន្ថែម​ទៅលើ​ភាព​ប៉ិនប្រសប់​ក្នុង​វិស័យ​សិល្បៈ​របស់​នាង ។​​​​ រូ​ប​ភា​ព​ដែ​ល​តារា​ស្រីសិចស៊ីបា​ន ​ប​ញ្ចេ​ញ​ដើ​ម​ទ្រូ​ង​ ​និ​ង​ ​ក្បា​លពោះ​ចុះ​ក្រោ​ម​​​ ​សា​ច់​ស​ឡើ​ង​ខ្ចី​​ ​រ​ហូ​ត​ដ​ល់គ​ល់​ច​ង្កេះ​ខា​ង​​ក្រោ​ម​ ​ដែ​ល​ទំ​ន​ង​​​អត់​​ស្លៀ​ក​លី​អូ​ ​៕

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top