នយោបាយ

ប្រធានបក្សយុវជនកម្ពុជា នឹងដឹកនាំ សមាជិកបក្សជាង ២ពាន់នាក់ចូលរួមឃោសនា បោះឆ្នោតនៅថ្ងៃស្អែក

ភ្នំពេញ៖ខណៈយុទ្ធនាការ ឃោសនានិងការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ខិតជិតមកដល់ ប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់នៅថ្ងៃទី៧ស្អែកនេះ នឹងដឹកនាំសមាជិក សមាជិកាបក្សប្រមាណ ជា២ពាន់នាក់ទៅចូលរួមឃោសនា បោះឆ្នោតថ្ងៃដំបូង ដែលប្រព្រឹត្តទៅ នៅក្នុងខេត្តត្បូងឃ្មុំ។

យោងតាមហ្វេសប៊ុករបស់ លោក ពេជ្រស្រស់ បានឲ្យដឹងនៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៨ថា”ខ្ញុំពេជ្រ ស្រស់ ប្រធានគណបក្សយុវជន កម្ពុជា នឹងដឹកនាំសមាជិក សមាជិការបស់ គណបក្សយុវជនកម្ពុជា ប្រមាណ២០០០នាក់ ដើម្បីឃោសនា ថ្ងៃដំបូងក្នុងទឹកដី ខេត្តត្បូងឃ្មុំ”។

ប្រធានបក្សបាន បញ្ជាក់ថាបោះឆ្នោតជូន គណបក្សយុវជនកម្ពុជាមានរូប សញ្ញាជញ្ជីងជាសំគាល់ ឈរនៅលេខរៀង ទី ១៥ គឺ សង្រ្គោះខ្លួនឯង និងអភិវឌ្ឍជាតិខ្មែរ អោយមានភាពរុង រឿងពិតប្រាកដ។

សូមរំលឹកថាការឃោសនា បោះឆ្នោតនឹងចាប់ផ្ដើម នៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៨រហូតដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៨ខណៈ ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩កក្កដា ដោយមានគណបក្ស នយោបាយ ចំនួន២០ចូលរួមប្រកួតប្រជែង៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top