កីឡា

Man City នឹងចំណាយ១០៨លានផោន ទិញខ្សែប្រយុទ្ធ២រូប ក្នុងពេលតែមួយ

គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធទី៤ខែកក្កដានេះ បានឲ្យដឹងថា ក្លឹបមេឃខៀវMan City កំពុងបានត្រៀមរៀបចំ រួចរាល់នូវកញ្ចប់លុយដ៏ធំមួយ សម្រាប់កីឡាករខ្សែប្រយុទ្ធ២រូបទៀតមកកាន់ក្លឹប ដើម្បីធានាតំណែងជើង ឯកនៅរដូវ កាលក្រោយ២០១៨-២០១៩។

ប្រភពដដែលបានសរសេរទៀតថា កញ្ចប់ទឹកប្រាក់ប្រមាណជា១០៨លានផោន នឹងត្រូវចំណាយសម្រាប់ខ្សែប្រយុទ្ធ ២រូបដូចជាRiyad Mahrezនិង កីឡាករ Jorginho ក្លឹបNapoli។

Mahrez ដែរងបរាជ័យកាលពីរដូវកាលដោះដូរ កីឡាករចុងក្រោយក្នុងតម្លៃខ្លួន ៨០លានផោនប៉ុន្តែនឹងត្រូវចំណាយ ៦០លានផោនសម្រាប់ លើកនេះខណៈដែល Jorginho នឹងមានតម្លៃប្រហាក់ប្រហែលគ្នា ចន្លោះពី៥០ទៅ៦០ លានផោនដែរ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top