អន្តរជាតិ

អ្វីទៅជា Buran កម្មវិធីអាវកាស សម្រាប់វិស័ យោធារុស្សីកាល ពីទសវត្សឆ្នាំ ១៩៧៤

Wikipedia: Buran Program គឺជាកម្មវិធីស្រាវជ្រាវអាវកាសមួយ របស់សហភាពសូវៀតផងនិងឆ្លង កាត់មកដល់សម័យក្រោយផង របស់ប្រទេស រុស្សីប៉ុន្តែការដំណើរការ របស់វាមិនត្រូវបានដាក់ឲ្យមាន ដំណើរមកដល់បច្ចុប្បន្នឡើយ។

កម្មវិធីនេះបានចាប់ផ្តើមដំបូង នៅក្នុងឆ្នាំ ១៩៧៤នៅឯវិទ្យាស្ថាន The Central Aerohydrodynamic របស់សហភាពសូវៀត ប៉ុន្តែឈានចូល មកដល់ឆ្នាំ១៩៩៣វាក៏ត្រូវបានគេ បញ្ឈប់ដំណើរទាំងស្រុងដោយរដ្ឋាភិបាល រុស្សីហើយវាក៏ត្រូវ បានគេស្គាល់ឈ្មោះ ផ្សេងទៀតថា Orbiter K1 ផងដែរដោយក្នុងនោះខ្លួនបានធ្វើ ការបាញ់បង្ហោះយាន អាវកាស ជាលើកដំបូង របស់ខ្លួន Buran 1K1ដោយបានទទួលជោគជ័យ ប៉ុន្តែវាក៏បានក្លាយទៅជាការបាញ់ បង្ហោះជាលើក ចុងក្រោយ របស់កម្មវិធីនេះដែរ។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង យោធាតែមួយមុខគត់ដោយសង្ឃឹមថា នឹងអាច បំពាក់ជាមួយនឹងអាវុធទំនើប ក្នុងការបង្កើនទំនើបកម្មរបស់វិស័យ យោធារបស់ខ្លួនឲ្យដូចទៅនឹងសហរដ្ឋអាមេរិក ដែលក៏ធ្លាប់មានកម្មវិធីអាវកាសសម្រាប់ វិស័យយោធាដូចគ្នានេះដែរនោះ៕

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top