X

ស្រ្តីដែលធ្វើការ៤៥ម៉ោង ក្នុងមួយអាទិត្យ ប្រឈមមុខនឹង ការកើតជំងឺ ប្រភេទនេះ

បរទេស៖ ចំពោះស្ត្រី ការធ្វើការ យ៉ាងហោចណាស់ ៤៥ម៉ោងក្នុងមួយសប្តាហ៍ គឺអាចបង្កើនហានិភ័យនៃ ការកើតជំងឺ ទឹកនោមផ្អែម ប្រភេទទី ២ ប៉ុន្តែម៉ោងធ្វើដូចគ្នានេះ វាហាក់ដូចជាការពារបុរសពីជំងឺ នេះទៅវិញ។ នេះបើតាមស្រាវជ្រាវថ្មី ដែលបានរកឃើញ។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា ការសិក្សារបស់ជន ជាតិកាណាដា លើអ្នកធ្វើការចំនួន ៧.០៦៥នាក់គឺជាលើកដំបូង ដើម្បីពិនិត្យ មើលផលប៉ះពាល់នៃម៉ោងធ្វើការ ទៅលើហានិភ័យនៃជំងឺ ទឹកនោមផ្អែម នៅក្នុងចំនួនច្រើន គួរសមរួម ទាំងបុរស និងស្រ្តី។

ពួកគេបានរកឃើញថា ខណៈពេលដែលម៉ោង ធ្វើកាន់តែយូរ បែរជាបានកាត់បន្ថយហានិភ័យ នៃជំងឺនេះសម្រាប់ បុរសទៅ វិញ ប៉ុន្តែចំពោះម៉ោងធ្វើការដែលលើសពី ៤៥ម៉ោង បែរជាបានបង្កើនហានិភ័យដល់ ស្ត្រីរហូតដល់ទៅ៦៣ភាគរយ ប្រឈមមុខនឹង ការកើតជំងឺទឹកនោមផ្អែម៕

Facebook Comments