ព័ត៌មានជាតិ

ស្រាបៀរកម្ពុជា បន្តនាំយកអ្នកឈ្នះរង្វាន់ ទៅកាន់ចក្រភពអង់គ្លេស និងទស្សនាការប្រគួត Mancity រហូតគ្រប់១០០នាក់

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) និងក្លិបបាល់ទាត់ Manchester City ក្នុងលីហ្គកំពូល របស់អង់គ្លេស (English Premier League) ក្រោយបានប្រកាស ការចាប់ដៃគូ មួយគ្នា កាលពីដើមឆ្នាំ២០១៨ ដែលមានឈ្មោះថា “Perfect Match” បានបន្តផ្តល់ជូន ដំណើរកម្សាន្ត ទៅកាន់ចក្រភពអង់គ្លេស និងទស្សនាការប្រគួតបាល់ទាត់ Mancity រហូត គ្រប់ចំនួន ១០០នាក់ ។

សម្រាប់អតិថិជន នឹងមានឱកាសឈ្នះរង្វាន់ ពីស្រាបៀរកម្ពុជា ដែលពិសារ ស្រាបៀរកម្ពុជា សំបកកំប៉ុងថ្មី មានភ្ជាប់មកនូវរូបភាព នៃក្លិប Mancity នឹងកុំភ្លេចពិនិត្យមើលរង្វាន់ ជាប់នឹងកំវិលកំប៉ុង របស់ស្រាបៀរកម្ពុជា ដែលផ្តល់សំបុត្រយន្តហោះ ទៅទស្សនកិច្ច ចក្រភពអង់គ្លេស ជូនដល់អតិថិជន រហូតចំនួន១០០នាក់ ព្រមទាំងទៅទស្សនា ការប្រកួតបាល់ទាត់ របស់ក្លិប Man City ផងដែរ ។

គួររំលឹកថា កាលពីចុងខែមេសាកន្លងទៅនេះ ក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា បានរកឃើញអ្នកឈ្នះរង្វាន់ ៧នាក់រួចមកហើយ និងបានទៅទស្សនកិច្ច នៅចក្រភពអងគ្លេស ៧ថ្ងៃ និងទស្សនាការប្រកួត បាល់ទាត់ ក្លិប Man City នៅពហុកីឡដ្ឋាន ETIHAD ផងដែរ ។

ស្រាបៀរកម្ពុជា មានគម្រោង បញ្ជូនអ្នកមានសំណាង ជាបន្តបន្ទាប់ទៀត នៅអំឡុងខែកញ្ញាខាងមុខ ខណៈអ្នកឈ្នះបានរកឃើញ ដល់ទៅ៤៤នាក់ហើយ គិតមកត្រឹមពេលថ្មីៗនេះ ។គួរបញ្ជាក់ថា មានតែស្រាបៀរកម្ពុជាទេ ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់រង្វាន់ ចំពោះអតិថិជន ១០០នាក់ ទៅលេងចក្រភពអង់គ្លេស ដែលរាល់ការចំណាយ មានដូចជា ការធ្វើ Visa ទីកន្លែងស្នាក់នៅ អាហារហូបចុក សំបុត្រយន្តហោះ និងសំបុត្រចូលរួមទស្សនា បាល់ទាត់ ជាបន្ទុករបស់ក្រុមហ៊ុនទាំងស្រុង៕​

 

 

Facebook Comments

To Top