អន្តរជាតិ

សម្ពន្ធមិត្តណាតូ និយាយការពារការ ចំណាយលើ យោធា ស្របពេលមាន ការរិះគន់ពី លោក ត្រាំ

បរទេស៖ប្រទេសសម្ពន្ធមិត្តណាតូ កំពុងតែធ្វើការ តបតត្រឡប់ប្រឆាំង ទៅវិញ ចំពោះការរិះគន់របស់ សហរដ្ឋអាមេរិក ដែលថា ពួកគេមិនធ្វើការចំណាយ ឲ្យគ្រប់គ្រាន់ លើការពារជាតិ ស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កើនសម្ពាធ នៅមុនពេល ជំនួបកំពូលមួយ នាសប្ដាហ៍ក្រោយ។

នៅក្នុងពេលប៉ុន្មានសប្ដាហ៍មុន ជំនួបកំពូលរបស់អង្គការណាតូ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែកក្កដា ក្នុងទីក្រុងព្រួចសែល លោក ត្រាំ តាមសេចក្តីរាយការណ៍ បានបញ្ជូនលិខិតទៅឲ្យរដ្ឋាភិបាលន័រវេស សម្ពន្ធអឺរ៉ុបផ្សេងទៀត និងប្រទេសកាណាដា ដោយទាមទារថា ប្រទេសទាំងនោះ គួរតែជំរុញបង្កើនការចំណាយ លើការពារជាតិរបស់ខ្លួន។

យោងតាមគេហទំព័រ Yahoo News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅក្នុងសារអ៊ីម៉ែលមួយ ផ្ញើទៅឲ្យកាសែត The Associated Press នៅថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសន័រវេស លោក Frank Bakke-Jensen បានមានប្រសាសន៍ថា ន័រវេសតែងតែប្រកាន់ខ្ជាប់ នូវការសម្រេចចិត្តនៃជំនួប កំពូលណាតូ ក្នុងឆ្នាំ២០១៤ ហើយនិងកំពុងតែអនុវត្តលើការ សេចក្តីសម្រេចនោះ។

ចំណែករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ក៏បាននិយាយថា “យើងប្រកាន់ខ្ជាប់ នូវគោលដៅ២ ភាគរយ ដែលយើងកំណត់ គឺយើងកំពុងតែ នៅលើផ្លូវឆ្ពោះទៅទីនោះ ហើយយើងត្រៀមរៀបចំជាស្រេច ដើម្បីធ្វើការទទួលខុសត្រូវ ដ៏សមស្រប នៅក្នុងសម្ពន្ធមិត្ត”៕

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top