សន្តិសុខ និង សង្គម

រដ្ឋលេខាធិការក្រសួងវប្បធម៌៖ ការរក្សាបេតិកភ័ណ្ឌ អាស្រ័យម្ចាស់ដើម ជាអ្នកអភិរក្ស

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន បានលើកឡើងថា ការរក្សាបាននូវសម្បត្តិ បេតិកភ័ណ្ឌនានា បានគង់វង្សនោះ អាស្រ័យលើមានអ្នកអភិរក្ស ដែលជាម្ចាស់ដើមនៃប្រាង្គប្រាសាទ ត្រូវមើលថែរក្សាឲ្យបានល្អ ដើម្បីឲ្យគណៈកម្មាធិការ វាយតម្លៃអន្តរជាតិ មើលឃើញថា បានមើលថែទាំងយ៉ាងល្អ នឹងអាចងាយស្រួលបញ្ចូល ទៅជាសម្បត្តិកេតិកភ័ណ្ឌ ពិភពលោក ។

លោក ជុច ភឿន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍អបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃតំបន់ប្រាសាទសម្បូរព្រៃគុក បានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ថា “ធាតុដើមនៃប្រាសាទ តើរក្សាបានដែរឬអត់? ការរក្សាបាន ឬអត់ហ្នឹង អាស្រ័យទៅលើការថែរក្សាអភិរក្ស នៃម្ចាស់បេតិកភ័ណ្ឌ ហ្នឹងជាម្ចាស់ដើម ដើម្បីឲ្យគណៈកម្មាធិការ គេវាយតម្លៃមកថា សភាពដើមត្រឹមត្រូវរបស់ ប្រាសាទហ្នឹងនៅមានមែន” ។

លោកបន្តថា លក្ខណៈវិនិច្ឆ័យនៃប្រាសាទ គណៈកម្មាធិការអន្តរជាតិ បានពណ៌នាទៅលើទីតាំង ស្ថាបត្យកម្ម រចនាបថ និងសោភ័ណ្ឌភាពនៃប្រាសាទ ទើបអាចចាត់ទុក ថាមានលក្ខណៈជាសាកលបាន ។

រដ្ឋលេខាធិការសង្កត់ធ្ងន់ថា ដើម្បីគ្រប់គ្រងនៃរម្យណីយដ្ឋាន បេតិកភ័ណ្ឌពិភពលោកបាន មានកក្ដាជាច្រើនរួមមាន៖ ត្រូវមានការពណ៌នាអំពីប្រវត្តិសាស្រ្ត អំពីស្ថាបត្យកម្មនិងការឲ្យតម្លៃ នៃការលេចធ្លោរបស់ប្រាសាទ ។

សូមរំលឹកថា ប្រាសាទព្រះវិហារត្រូវបានដាក់ចូល ជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០០៨ គិតត្រឹមថ្ងៃនេះ មានរយៈពេល១០ឆ្នាំហើយ សម្រាប់ប្រាសាទសម្បូរព្រៃគុកវិញ បានចូលជាសម្បត្តិបេតិភពលោក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ គិតត្រឹមថ្ងៃនេះ មានរយៈពេល១ឆ្នាំ ។ ក្នុងព្រឹត្តិការណ៍អបអរសាទរ នៃការបញ្ចូលប្រាសាទទាំងពីរ ជាបេតិកភ័ណ្ឌពិភពលោក នឹងធ្វើឡើងក្រោម អធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top