អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចទីក្រុងវៀនណា សម្រាប់ការពិភាក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ 

បរទេស៖ ស្របពេលដែលប្រទេសនានា នៅតែប្រកាន់ខ្ជាប់ ក្នុងការងារនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីរក្សាកិច្ចព្រមព្រៀងនេះ ដោយគ្មានសហរដ្ឋអាមេរិកនោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប បាននិយាយនៅថ្ងៃពុធនេះថា លោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសនិងជាទីប្រឹក្សារដ្ឋ នឹងធ្វើដំណើរទៅកាន់ទីក្រុងវៀនណា នៅថ្ងៃសុក្រ សម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុងប៉េកាំង។

ចំណែកប្រទេសអ៊ីរ៉ង់បាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នឹងជួបសមភាគីមកពីប្រទេសសម្ពន្ធមិត្ត របស់សហរដ្ឋអាមេរិក គឺអង់គ្លេស បារាំងនិងអាល្លឺម៉ង់ ក៏ដូចជាប្រទេសរុស្ស៊ី និងប្រទេសចិនផងដែរ នៅក្នុងទីក្រុងវៀនណា ដើម្បីពិភាក្សាគ្នារកវិធីរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញ ក្នុងកន្លងទៅថ្មីៗនេះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top