តារា

ម្តាយបង្កើត​ អា​លី​យ៉ា បង្ហាញមុខ​នៅក្នុង​ពិធី​បុណ្យខួប ៧ថ្ងៃ ហើយត្រូវជាថ្ងៃខួបកំណើត របស់នាងផងដែរ

ភ្នំពេញ៖ ម្តាយបង្កើត​របស់ អា​លី​យ៉ា បាន​បង្ហាញមុខ​នៅ ក្នុង​ពិធី​បុណ្យខួប៧ ថ្ងៃ​របស់ អា​លី​យ៉ា ដែលរៀបចំ​ធ្វើឡើង ​កាលពី​រសៀល​ថ្ងៃទី៣កក្កដា ហើយ​ថ្ងៃនោះ​ក៏​ជា​ពិធី ខួបកំណើត​របស់​នាង​ផងដែរ ដោយមាន​ការចូលរួម​ពី ​សំណាក់មិត្តភក្តិ​រួម​អាជីព​មួយចំនួន ។

​តារាចម្រៀង Chhorm Channet Dane ដែលជា​មិត្តភក្តិ​របស់ អា​លី​យ៉ា បាន​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​ថា​ ​ហេតុ​អី​ឆាប់​យកនាង​ទៅ​ម្ល៉េះ ខួប ៧​ថ្ងៃ​គឺជា​ថ្ងៃកំណើត​របស់​នាង​ តជា​ខ្លោចផ្សា​រណាស់ សូម​បញ្ចប់​ចម្ងល់​និង​សូម ​ឈប់​យល់​ខុស​លើ​ឱ​ពុក​ម្តាយ​ដែល បាន​បោះបង់​នាង​ចោល​នៅ​កាល់ម៉ែត​។ នេះ​គឺ​ម្តាយបង្កើត​ព្រមទាំង ​ឪពុក​ក្រោយមានន័យថា ឪពុកម្តាយ​នាង​បាន​លែងលះគ្នា​ពេល​ប្រសូត្រ ដោយ​គ្មាន​លទ្ធភាព​ ទីទ័លក្រ​ផង​នោះ​ក៏​សម្រេច ចិត្ត​ទុក​នាង​នៅ​ពេទ្យ​កាល់ម៉ែត ​។

លុះ​ក្រោយមក​ទើប​មាន​ស្ត្រី​ម្នាក់​ ទទួល​យកទៅ​ចិញ្ចឹមឈ្មោះ គង់​ ឡាំង​សាធ ដែលជា​ស្ត្រី​ចិត្តធម៌​ធ្លាប់បាន​ ចិញ្ចឹម​ក្មេង​កំព្រា​ជាច្រើន​មកហើយ ។ គាត់​បាន​ចែក​ឋាន​កាលពី​ប៉ុន្មានឆ្នាំមុន​។ ងាក​មក អា​លី​យា វិញ​លុះ​នាង​ធំ​ដឹងក្តី​នាង​មិន ដែល​ធ្វើឱ្យ​ម្តាយចិញ្ចឹម​ពិបាក​ឡើយ​ពេល​បាន​ចូល​សិល្បៈ ​នាង​សម្រេចចិត្ត​បែក​ផ្ទះ ។ មាន​ជីវភាព​ធូ​ធារ ម្តាយបង្កើតនាង​ក៏​ធ្លាប់​ស្កាត់​ជួប អា​លី​យ៉ា ដែរ ។

ប៉ុន្តែ​នាង​មិន​ព្រម​ទទួលស្គាល់​ព្រោះ​នៅ មាន​គំនុំ​ខឹង​គាត់​ណាមួយ​ ម្តាយ​នាង​ក៏មាន​គ្រួសារ ថ្មី​ក្រោយ​ទៀត​។ ម្តាយ​ក៏​បណ្តោយៗ តាម​វាសនា​រៀងខ្លួន​រហូត​ទើបតែ ​ដឹង​ដំណឹងក្រោយ​គេ​ថា​នាង​ឈឺ ទើប​ស្តាប់​មកជួប ។ តែ​អនិច្ចាទំរាំ បាន​ជួប​ក៏​ឮដំណឹង​មរណៈភាព​ទៅហើយ​ម្តាយ​គេ​ម្តាយ​យើង​ នរណា​ក៏មាន​វិប្បដិសារី​ដូចគ្នា គ្មាន​នរណាម្នាក់​ទ្រាំ​នៅ​ស្ងៀម​បានទេ ។ សូមបញ្ចប់​ត្រឹមនេះ ហើយ​សូមមេត្តា​ចូលរួម​បុណ្យខួប​ ៧​ថ្ងៃ​នាង​បង្ហើយ​ព្រឹកស្អែក​នេះហើយ សូម​ចូលរួម​ឱ្យបាន​កុះករ​ដើម្បី​បង្ហាញថា​ខ្មែរ យើង​ចេះ​ស្រឡាញ់​រួបរួមគ្នា​មិន​ដូច​ពាក្យ​គេ​ថាឡើយ​ ។​

​ជាមួយនឹង​ការបង្ហាញ​មុខ​ម្តាយបង្កើត អា​លី​យ៉ា ដែលមាន​ទម្រង់​មុខ​ ដូច​នាង​នៅក្នុង​ពិធីបុណ្យ ៧ ថ្ងៃនេះ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ពីសំណាក់​មិត្ត​រួម​ អាជីពក៏ដូចជា​មហាជន​នានា ។ ក្នុងនោះ​ក៏មាន​ការ​ការ​រិៈ​គន់​ដល់​ម្តាយ បង្កើត​របស់​នាង​ដែល​ទើប​លេចមុខ​ក្នុង​ពេលនេះផងដែរ ។ ងាក​មក​ពិធី​បុណ្យខួប ៧ ថ្ងៃ​របស់ អា​លី​យ៉ា ក៏មាន​ការចូលរួម​ពី​សំណាក់ ​តារា​មួយចំនួន​ផងដែរ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top