សន្តិសុខ និង សង្គម

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ក្នុងឱកាសបន្តជួបកម្មករ ជិត៣ម៉ឺននាក់ នៅខេត្តកណ្តាល

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករ-កម្មការិនី សរុបប្រមាណ ២៧,៥២៩នាក់មកពីរោងចក្រ ចំនួន២៥ នៅក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។

-សម្តេចបានថ្លែងថា បច្ចុប្បន្នមានម៉ូតូ ឡានយ៉ាងច្រើន។ ទីក្រុងភ្នំពេញពីដើមនិងឥឡូវមានភាពខុសគ្នា។ នៅខេត្តកណ្តាលនេះ សម្តេចបានជួបកម្មករចំនួន៥លើកហើយ ចឹងសម្តេចនឹងបន្តជួបកម្មករទៀត។

-សម្តេចបន្តថា មានគេបន្តុះបង្អាប់ពូថា ជាមនុស្សល្អ។ តើមនុស្សល្ងង់ម្នាក់អាចរំដោះប្រទេសជាតិបានទេ ។អាយុ២៥ក្លាយជាអ្នកតស៊ូធំជាង ។ពូកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេសអាយុ២៧ឆ្នាំ និងចាប់ផ្តើមធ្វើជានាយករដ្ឋមន្រ្តី អាយុ៣២ឆ្នាំ។ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់ការឆ្លាតវៃ។ នោះជាការបន្តុះបង្អាប់ មានតែគេទេ គេថាពូល្ងង់។

-សម្តេចបន្តថា មានការវិភាគខ្លះថាបាត់បង់ពន្ធច្រើន៧៥ភាគរយ បើមិនឲ្យពូប្រតិកម្មយ៉ាងម៉េច។ ពូមិនដែល បន្តុះបង្អាប់អ្នកណាគេ ពូជាអ្នកជើងយូរ។ ជាង៤០ឆ្នាំហើយដែលយកក្បាលធ្វើជាដើមទុន។

-សម្តេចនាយករដ្ឋមន្រ្តីបន្តទៀតថា ពូមិនកំណាន់ទេ ដែលក្មួយៗមកឱបពូ។ ពូអរគុណ ដែលក្មួយៗ មករាប់អានពូ។ ពូមិនឯកោទេ ដោយពូមានការរាប់អាន ពីពលរដ្ឋនៅទូទាំង ប្រទេស ក្នុងការយកដើមទ្រូងការពារពលរដ្ឋ មិនឲ្យមាន គ្រោះថ្នាក់ សារជាថ្មីម្តងទៀត។

-សម្តេចថា នៅថ្ងៃ៧ កក្កដា (ថ្ងៃឃោសនា) នឹងឃើញពីគោលនយោបាយរបស់បក្សនីមួយៗ ដែលបានលើកឡើង។

-សម្តេចនាយករដ្ឋមន្រ្តីបន្តថា នឹងខិតខំទាក់ទាញវិនិយោគបន្ថែមទៀត ដើម្បីបង្កើនប្រាក់ បៀវត្សទៀត ជាមួយនឹងប្រាក់ អត្ថប្រយោជន៍ផ្សេងទៀតជាង២០០ដុល្លារ។ នេះជាប្រាក់ច្រើន បើធៀបទៅនឹងអតីតកាល ហើយពូមានមហិច្ចតាធ្វើឲ្យ ប្រទេសមាន ប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ មន្រ្តីរាជការមានប្រាក់ខែជាង១លានរៀល។ យើងមិនអាច តម្លើងយ៉ាងកំហុស ដូចឧទ្ធម្ភាគចក្របានទេ។

-សម្តេចថា ពីម្សិលមិញនេះ ពូសប្បាយចិត្ត ក្នុងការតភ្ជាប់ផ្លូវដែក ពីភ្នំពេញទៅព្រំដែនថៃ ហើយអាចឆ្លងទៅប្រទេស ថៃផងដែរ។ ចំពោះការដឹកជញ្ជូនផ្លូវជាតិពីកំពង់ឆ្នាំងមកភ្នំពេញ ក្រៅពីតភ្ជាប់ពីភ្នំពេញប៉ោយប៉ែត។

-សម្តេចបន្តថា ផ្លូវដែកមួយខ្សែសម្តេច តាបានសាងសងទុកឲ្យកូនចៅជំនាន់ក្រោយ។ នាពេលថ្មីៗនេះ បានសម្ពោធកំពង់ ផែទឹក ជ្រៅផងដែរ អាចផ្ទុក៥ម៉ឺនតោន ហើយសម្តេច មានមហិច្ចបង្កើតកំពង់ដែលអាចផ្ទុកបាន១០ម៉ឺនតោន។

-នាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា អ្វីៗដែលមានសព្វថ្ងៃ ដោយសារតែគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សដឹកនាំ រាជរដ្ឋាភិបាល។ សិទ្ធមនុស្សផ្តើមចេញពី សិទ្ធិរស់រានមាន ជីវិតសិន គឺធ្វើឲ្យមនុស្សរស់សិន ព្រោះបក្សបានយកជីវិត ធ្វើជាដើមទុន។ ដៃម្ខាងទប់ស្កាត់ខ្មែរ ក្រហម និងដៃម្ខាងទៀតប្រឹងអភិវឌ្ឍន៍ជាតិ។

-សម្តេចថា គ្មានបាត់ដៃបក្សប្រឆាំងទេ គឺបក្សប្រឆាំងមានតែទប់ស្កាត់ បរទេសមិនឲ្យមក វិនិយោគ ប៉ុន្មានថ្ងៃមកនេះ គេបង្អាប់ស្នាដៃកម្មករ ខណៈស្នាដៃកម្មករគេទទួលស្គាល់ ជាលក្ខណៈពិភពលោក។

-សម្តេចថា មានប្រទេសជាច្រើនមានប្រាក់ខែកម្មករតិចទេ តែហេតុអ្វីបានជាបរទេសមក វិនិយោគនៅកម្ពុជាដែលមាន ប្រាក់ខែខ្ពស់ និងអគ្គិសនីក៏ថ្លៃនេះមកពីប្រទេសជាតិល្អ និងកម្មករមានស្នាដៃល្អ។ ដូច្នេះយើងត្រូវរួមគ្នាខិតខំ រក្សាប្រទេសជាតិ។

-សម្តេចថា ពាក្យថា ដូរ ដូរ បានមកវិញគឺការសង្រ្គាម កាលពីអំឡុងឆ្នាំ១៩៧០។ ជម្រើស ដែលល្អគឺបោះឆ្នោតឲ្យលេខ២០។ ពីមុនប្រាក់ខែបានខ្ពស់ដោយបក្សប្រឆាំង តែឥឡូវបក្សប្រឆាំង បានងាប់ហើយ តែប្រាក់ខែកម្មករនៅតែបន្តឡើង។ ចំណុចនេះបង្ហាញកាន់ តែច្បាស់ ឡើង គឺរាជរដ្ឋាភិបាលទេជាអ្នកធ្វើ។

-សម្តេចថា នៅថ្ងៃឃោសនាបោះឆ្នោតទាំងកម្មករ និងពលរដ្ឋបានទទួលអត្ថប្រយោជន៍អ្វីខ្លះ ក្នុងគោលនយោបាយ របស់បក្សដែលបានដាក់ចេញពេលបក្សជាប់ឆ្នោត។ តើដូរធ្វើអ្វីទៀត បើអ្នកថ្មីមកនោះ ។កម្ពុជានឹងមិនផុតពីសង្រ្គាមទេ បើបក្សអាចង្រៃនោះវាមិនរលាយនោះ។ គេធ្វើនយោបាយដើម្បីបង្រួបបង្រួមជាតិ តែបក្សងាប់នោះចេះតែលាបពណ៌ និងមួលបង្កាច់គេ ។

-សម្តេចថា ទៅចោទបក្សទាំង១៩ទៀតថា ជាបក្សអាយ៉ង ទប់ជើងគ្រែ និងបក្សអាបជាដើម។ តើអ្នកឯងធ្វើបង្រួបបង្រួម ជាតិយ៉ាងម៉េច ចឹងបានបន្តប្តេជ្ញាធ្វើជា នាយករដ្ឋមន្រ្តី១០ឆ្នាំទៀត។ ពូនឹងទប់ស្កាត់ពួកអាចង្រៃ ពូនឹងទប់ទល់ជាមួយ ពួកគេទាល់ តែជាអាចារ្យរៀងៗខ្លួន ។ដែលគេហានដល់ថ្នាក់កាត់ដី៤ ខេត្តទៅឲ្យបរទេស។

-សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា ផ្ទះណាមានកូនចៅធ្វើការរោងចក្រច្រើន និងធ្វើការក្រៅ ប្រទេសជីវភាពមានធូធា ។ សម្តេចថា ចំនួនភ្ជួររាស់គោ ក្របីមានតែជាង១ភាគរយប៉ុណ្ណោះ ខណៈការប្រើបច្ចេកទេសជាគោយន្តមានជាង៩៨ភាគរយ។ ដូច្នេះកុំបោះបង់គោចោល ទោះបីជាមានគោយន្តក៏ដោយ ទោះបីមិនភ្ជួររាស់ ក៏ដោយតែចិញ្ចឹមវាទៅ។

សម្តេចថា ខ្ញុំផ្តាំទៅប្រេដអាដាម្តងទៀត ១២នាក់មិនគ្រប់ទេ តែឥឡូវប៉ូលីស និងកងទ័ព ជាង១៦ម៉ឺននាក់នោះ ដាក់ទាំងអស់ ទៅក្នុង បាត់ដៃកខ្វក់ការពារសម្តេចនោះ ដាក់ទៅទាំង១៦ម៉ឺន នាក់ទៅ ព្រោះពួកគេជាអ្នកស្មោះការពាររាជរដ្ឋាភិបាល។ កម្ពុជាមិនស្ថិតនៅក្រោមឥទ្ធិពលច្បាប់អ្នកឯងទេ។ ហើយគ្មានការស៊ើបអង្កេត អ្វីទាំងអស់លើ ពួកគេ។ អ្នកបរទេសមក ចោទប្រកាន់ពួកខ្ញុំ អ្នកឯងចង្អុលទៅមេអ្នកឯងទេ នេះជារដ្ឋអធិប តេយ្យ បើខ្ញុំអត់ឲ្យសិទ្ធផ្តល់វិសារបានតើ ទាំងមន្រ្តីអង្គការ សហប្រជាជាតិ មកកម្ពុជា។ អ្នកឯងមិនមែនជាចៅហ្វាយខ្មែរទេ ។ខ្មែរមិនមែនពូជក្បត់ជាតិដូចអ្នកខ្លះ ដែលក្បត់ជាតិតាំង ពីឪរហូតមកដល់កូន។

-សម្តេចបានរំលឹកថា មធ្យោបាយរដ្ឋ មិនត្រូវយកមកប្រើប្រាស់ ក្នុងការឃោសនាបោះឆ្នោតទេ ព្រោះបក្សផ្សេងទៀត គ្មានលទ្ធភាពនោះទេ ដូច្នេះបក្សកាន់អំណាច មិនត្រូវប្រើប្រាស់។ ហើយកងកម្លាំង ត្រូវការពារសុវត្ថិភាពបក្ស ដែលចូលរួមឃោសនាទាំងអស់ ។ ត្រូវសម្រួល បរិយាកាសទាំងអស់នេះ ដើម្បីប្រកួតប្រជែងដោយស្មើភាពគ្នា។ ទូរទស្សន៍ត្រូវជួល ម៉ោង ឲ្យបក្សដទៃទៀតដោយស្មើគ្នា។ ក្នុង១នាទី ២៥០ដុល្លារនេះម៉ោងធម្មតា។ តែម៉ោងមាស ថ្លៃជាងនេះទៀត។ វិទ្យុក៏ចឹងដែរត្រូវជួលឲ្យស្មើភាពគ្នាផងដែរ។

-សម្តេចថា ប័ណ្ណព័ត៌មានដែលគ.ជ.បជូនឲ្យពលរដ្ឋនោះ មិនអាចយកទៅបោះឆ្នោតបានទេ គឺអត្តសញ្ញាណប័ណ្ ណទេបានបោះឆ្នោតបាន។ប័ណ្ណព័ត៌មានដើម្បីឲ្យយើងដឹងពីទីកន្លែងការិយាល័យប៉ុណ្ណោះ។

-តិចទៀតនឹងមានសារាចរណ៍ របស់រាជរដ្ឋាភិបាលចេញ គឺហាមផឹកស្រានៅថ្ងៃ២៨-២៩កក្កដា ។តែមានក្រុមមួយ នោះបានលើកឡើងថា នឹងផឹកស្រា។ ផឹកទៅច្បាប់គេកំពុងហាមឃាត់ ដុច្នេះសូមផ្អាកការលក់ក្នុងដំណាក់កាលហ្នឹង បោះឆ្នោតស្លាប់មនុស្សដោយសារគ្រឿងស្រវឹង បោះឆ្នោតដោយរលូននិងគ្មានអំពើហិង្សាកើតឡើងនេះជាការអំពាវនាវ ដើម្បីធានាឲ្យកម្ពុជា បោះឆ្នោតដោយការសុខសាន្ត។ យើងជាបក្សកាន់អំណាច ត្រូវគិតបញ្ហាទាំងអស់នូវការបោះ ឆ្នោតទាំងមូល។សំខាន់ជាតិយើងឈ្នះទាំងអស់។

-ថ្ងៃមុនបាត់ក្មេងទាំង១៣នាក់នោះ គឺរកឃើញអាលេខ២០មុនគេ ចឹងគាប់ជួនលេខ២០ ដូចបក្សប្រជាជនកម្ពុជាអីចឹង។ ព្រោះបក្សបានរួម សុខ រួមទុក្ខជាមួយគ្នា។ តែមានអ្នកខ្លះមាន ទុក្ខរត់បាត់ស្រមោល។

សម្តេចបញ្ចប់សន្ទរកថានៅម៉ោង៩និង៤៨នាទី៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top