អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងប្រធានាធិបតី រុស្សី ជួបប្រជុំគ្នានាទីក្រុង មូស្គូ នៅសប្តាហ៍ក្រោយ

យេរូសាឡឺម:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៤ ខែកក្កដានេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក Benjamin Netanyahu នឹងជួប ប្រជុំគ្នានៅសប្តាហ៍ ក្រោយជាមួយលោកប្រធានាធិបតី រុស្ស៊ី Vladimir Putin នៅទីក្រុងម៉ូស្គូ។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលកាលពី ថ្ងៃអង្គារម្សិលមិញនេះហើយ បានបញ្ជាក់ថាកិច្ចប្រជុំកំពូលលើកនេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី១១ខែកក្កដា។

សេចក្តីថ្លែងការណ៍ដដែលនេះមិនបាននិយាយថា អ្វីដែលជាចំណុចផ្តោត នៃកិច្ចចរចានោះទេ។ ទោះជាយ៉ាងណាកិច្ចប្រជុំពីមុន រវាងមេដឹកនាំទាំងពីរត្រូវបានផ្តោត លើការសម្របសម្រួលសកម្មភាព យោធារបស់ពួកគេនៅក្នុងប្រទេស ស៊ីរីជាពិសេសទាក់ទង នឹងវត្តមាន របស់អ៊ីរ៉ង់នៅក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមមមួយនេះ។

អ៊ីស្រាអែលបាននិយាយជាផ្លូវការថា វាមិនមែនជាផ្នែកនៃសង្គ្រាមរយៈពេល ប្រាំពីរឆ្នាំនោះទេដែលខ្លួនបានបើក ប្រតិបត្តិការការ វាយប្រហារ តាមអាកាស ជាច្រើនទៅលើគោលដៅយោធាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនោះ។

អ៊ីស្រាអែលបាន និយាយទៀតថា ការវាយប្រហារនេះមានបំណង ការពារអ៊ីរ៉ង់ពីការបង្កើតវត្តមានយោធា នៅក្នុងប្រទេសស៊ីរីឬបញ្ឈប់ ការផ្គត់ផ្គង់ អាវុធដល់ក្រុម Hezbollaz ដែលជាកងជីវពលលីបង់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធជា មួយរដ្ឋាភិបាលស៊ីរី៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top