អន្តរជាតិ

ថៃ៖ ក្រុមសង្គ្រោះនឹងគ្មានហានិភ័យ ក្នុងការ រំដោះ ក្មេង១២នាក់ ចេញពីរូងភ្នំឡើយ

MC-មន្ត្រីថៃបាននិយាយថា ក្រុមជួយសង្គ្រោះ នឹងមិនមានគ្រោះថ្នាក់អ្វីឡើយ ក្នុងការរំដោះក្មេងៗ១២នាក់ និងគ្រូបង្វឹកបាល់ ទាត់ ម្នាក់ទៀត ដែលកំពុងជាប់នៅក្នុងរូងភ្នំ ដែលលិចទឹក នៅក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា បានឲ្យដឹងថា មន្រ្តីបាននិយាយថា ក្មេងទាំងនោះបានទទួល អាហារ និងការព្យាបាលជាលើកដំបូងរបស់ ពួកគេក្នុងរយៈពេល ១០ថ្ងៃ។ អ្នកមុជទឹក ០៧នាក់ រួមទាំងវេជ្ជបណ្ឌិត និងគិលា នុបដ្ឋាយិកាម្នាក់ផងដែរ បានចូលរួមក្រុមសង្គ្រោះនៅក្នុងរូងភ្នំ ដែលនៅភាគខាងជើងនៃប្រទេស បន្ទាប់ពីពួកគេត្រូវបាន គេរកឃើញនៅរស់រានមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ។

ឥឡូវនេះ អ្នកជួយសង្គ្រោះកំពុងពិចារណាពីវិធីល្អបំផុត ដើម្បីនាំក្រុមឱ្យមានសុវត្ថិភាព។ អភិបាលខេត្តឈៀងរ៉ៃលោក Narongsak Osoththanakorn បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងមិនប្រញាប់ប្រញាល់យកក្មេងៗចេញពីគុហា ឬរូងភ្នំនោះទេ” ។ លោកបន្ថែមថា គ្មាននរណាម្នាក់គ្រោះថ្នាក់ មុនអាចចាកចេញពីរូងភ្នំឡើយ។

ជាមួយគ្នានោះដែរ ក៏មានហានិភ័យមួយចំនួនកើតឡើងផងដែរ ដូចជា កត្តាភ្លៀងធ្លាក់ខ្លាំង និងការគំរាមកំហែង ពីខ្យល់ដកដង្ហើម នៅតំបន់ដែលក្រុមនេះបានជ្រក។

សូមជម្រាបផងដែរថា ក្មេងប្រុសទាំងនោះ ត្រូវបានគេរកឃើញរយៈពេល ៩ ថ្ងៃបន្ទាប់ពីពួកគេបានចូលទៅក្នុងរូងភ្នំ នៅក្នុងខេត្តឈាងរ៉ៃ បន្ទាប់ពីបានហ្វឹកហ្វឺនបាល់ទាត់រួចហើយ ហើយក៏បានជាប់គាំងដោយទឹកភ្លៀងធ្លាក់ខ្លាំង។ កាលពីថ្ងៃអង្គារមន្រ្តីថៃ បានប្រាប់ ក្រុមអ្នកសារព័ត៌មានថា អ្នកជួយសង្គ្រោះកំពុងផ្តល់ការ ពិនិត្យសុខភាព និងការព្យាបាល និងធ្វើឲ្យក្មេងរីករាយ ហើយបន្ថែមទៀតថា គ្មាននរណាម្នាក់ ក្នុងចំណោមអ្នកដែលជាប់នោះ មានស្ថានភាពធ្ងន់ធ្ងរនោះទេ។

ឧត្តមនាវីឯក Apagorn Youkonggaew ប្រធានកងកំលាំងពិសេស កងទ័ពជើងទឹកថៃ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ពួកគេត្រូវបានផ្តល់អាហារងាយ នឹងរំលាយអាហារខ្ពស់ ជាមួយវីតាមីន និងសារធាតុរ៉ែ ក្រោមការត្រួត ពិនិត្យរបស់ វេជ្ជបណ្ឌិត” ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top