អន្តរជាតិ

ជនជាតិប៉ាឡេស្ទីនជាស្ត្រី រាប់ពាន់នាក់នាំ គ្នាប្រមូលផ្តុំត វ៉ាប្រឆាំងនៅភាគ ខាងកើតតំបន់ហ្គាហ្សា

ហ្គាហ្សា:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធទី៤ខែកក្កដានេះបានឲ្យដឹងថា ស្ត្រីដែលជាជនជាតិ ប៉ាឡេស្ទីនរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងជនជាតិ អ៊ីស្រាអែលកាលពីថ្ងៃអង្គារ នៅភាគខាងកើតតំ បន់ហ្គាហ្សាជិតព្រំដែន ជាមួយអ៊ីស្រាអែល។

ពួកគេបាននាំគ្នាគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល ខណៈដែលមនុស្សរាប់សិប នាក់បានពាក់ ស្បង់ពណ៌សនិងរបាំងពណ៌ខ្មៅហើយ ឈរជាន់ពីលើទង់ជាតិអ៊ីស្រាអែល និងទង់ជាតិអាមេរិក។

ការធ្វើបាតុកម្មរបស់ស្ត្រីគឺជាផ្នែកមួយ នៃការជួបជុំដែលមាន ឈ្មោះថាភាព ដ៏អស្ចារ្យនៃការវិលត្រឡប់ដែលបាន ចាប់ផ្តើមឡើងតាំងតែពី ថ្ងៃទី៣០ខែ មីនានៅទីតាំងប្រាំខុសៗគ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រឆាំងនឹងការបិទផ្លូវ១១ឆ្នាំ របស់អ៊ីស្រាអែលនៅលើឆ្នេរសមុទ្រ។

ក្នុងអំឡុងបាតុកម្មទាហាន អ៊ីស្រាអែលនៅតំបន់ព្រំដែន បានបាញ់កាំភ្លើងឧស្ម័ន បង្ហូរទឹកភ្នែកជាច្រើនដើម្បីបំបែក ក្រុមស្ត្រីប៉ាឡេស្ទីនដែលបណ្តាល ឱ្យមនុស្សរាប់សិបនាក់ និងជាច្រើនពាន់នាក់ទៀត រងរបួស៕

Leave a Reply

Your email address will not be published.

To Top