អន្តរជាតិ

កូរ៉េខាងជើង ជំរុញឲ្យជប៉ុន ផ្លាស់ប្តូរគោលនយោបាយ ប្រឆាំងនឹងកូរ៉េខាងជើង មុនពេលទំនាក់ទំនងប្រសើរឡើងវិញ

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) បានជំរុញឲ្យប្រទេសជប៉ុន ធ្វើការផ្លាស់ប្តូរគោលនយោបាយ ដែលប្រឆាំងទៅនឹងកូរ៉េខាងជើង ខណៈដែលមានការសម្រុះសម្រួល គ្នាឡើងវិញនូវទំនាក់ទំនងល្អប្រសើរ ក្រោយពី់ក្រុងតូក្យូ បានសង្កត់ធ្ងន់អំពីចេតនារបស់ខ្លួន សម្រាប់កិច្ចប្រជុំកំពូលមួយ ជាមួយនឹងក្រុងព្យុងយ៉ាងនោះ ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA)បានឲ្យដឹងថា នៅក្នុងបទអត្ថាធិប្បាយមួយ ដែលបានចេញ កាលពីថ្ងៃអង្គារម្សិលមិញថា លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ឲ្យដឹងអំពីការៀបចំ “កិច្ចប្រជុំកំពូលរវាងជប៉ុន និងកូរ៉េខាងជើង ខណៈដែលមានកិច្ចពិភាក្សា មន្ត្រីការទូតជាន់ខ្ពស់មួយ” ។ នេះបើយោងតាម Tokyo Shimbun បានឲ្យដឹងកាលពីថ្ងៃទី១ ខែកក្កដានេះ ។

នៅក្នុងបទអត្ថាធិប្បាយបានឲ្យដឹងថា “ប៉ុន្តែ សកម្មភាពរបស់ខ្លួន គឺហាក់បីដូចជាស្ងប់ស្ងាត់ ដើម្បីអះអាងពីការជឿជាក់ ពិតប្រាកដរបស់ខ្លួន ” ។ ដោយបានចង្អុលបង្ហាញថា ក្រុងតូក្យូ នៅតែ “មិនបញ្ចេញអ្វីទៅលើ រឿងទណ្ឌកម្មនានា និងសម្ពាធទៅលើ DPRK ទន្ទឹមនឹងនេះ នៅតែរក្សាភាពខុសឆ្គង DPRK ដោយសំអាងលើ បញ្ហានៃការចាប់ពង្រត់ ពលរដ្ឋខ្លួនទៅវិញ” ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top