អន្តរជាតិ

កូនប្រុសរបស់មេដឹកនាំ ក្រុមរដ្ឋឥស្លាមជ្រុលនិយម ត្រូវគេសម្លាប់នៅប្រទេសស៊ីរី

បរទេស៖ កូនប្រុសមួយរូបរបស់ មេដឹកនាំក្រុមរដ្ឋឥស្លាម ជ្រុលនិយម លោក Abu Bakr al-Baghdadi ត្រូវបានគេសម្លាប់ នៅក្នុងទីក្រុងហូមស៍ ប្រទេសស៊ីរី នេះបើយោងទៅតាមបណ្ដាញ ព័ត៌មានរបស់ក្រុម រដ្ឋឥស្លាមជ្រុលនិយម ដែលរាយការណ៍កាលពីថ្ងៃអង្គារ ។

លោក Hudayfah al-Badri ជាកូនប្រុសរបស់មេដឹកនាំ ក្រុមរដ្ឋឥស្លាមជ្រុលនិយមនោះ បានស្លាប់បាត់បង់ជីវិត ក្នុងប្រតិបត្តិការមួយ ប្រឆាំងនឹងសហគមន៍ Nusayriyyah និងរុស្សី នៅស្ថានីយថាមពល ក្នុងទីក្រុងហូមស៍ ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានរាយការណ៍ថា សេចក្តីថ្លែងការណ៍ព័ត៌មានខាងលើ បានបង្ហាញឲ្យឃើញ នូវរូបថតបុរសវ័យក្មេងមួយរួប ដែលកំពុងកាន់កាំភ្លើងមួយដើម ប៉ុន្តែមិនបានផ្តល់ សេចក្តីលម្អិតឲ្យច្បាស់នោះទេ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top